ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង​ នឹងចាប់ផ្ដេីម​បោះឆ្មោត នៅក្រៅប្រទេសថ្ងៃទី១៥​ ខែមេសា​ ខណៈកំពុងផ្ទុះជំងឺរាតត្បាត កូវីដ-១៩

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង​ បានចាប់ផ្តើមការបោះឆ្នោតនៅក្រៅប្រទេសរយៈពេល ៦ថ្ងៃសម្រាប់ការបោះឆ្នោតសភា​ ខែមេសា​ ដោយមានតែអ្នកមានសិទ្ធិបោះឆ្នោតប្រមាណពាក់កណ្តាលប៉ុណ្ណោះ​ ដែលត្រូវបានអនុញ្ញាតឲ្យធ្វើការបោះឆ្នោតដោយសារតែការរាតត្បាតនៃមេរោគថ្មីនេះ។

 ប្រទេសនេះនឹងធ្វើការបោះឆ្នោតនៅក្រៅប្រទេស​ សម្រាប់ការបោះឆ្នោតសកលថ្ងៃទី១៥ ខែមេសា​ នៅស្ថានីយ៍បោះឆ្នោតចាប់ពីម៉ោង ៨ ដល់ ៥ ល្ងាច​ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ។

ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតប្រហែល ១៧២.០០០ នាក់មានតែ ៥៣,២ ភាគរយប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោតខណៈដែលក្រុមឃ្លាំមើលបានផ្អាកកិច្ចការពាក់ព័ន្ធនឹងការបោះឆ្នោតនៅក្នុងប្រទេសចំនួន ៤០ ដោយសារតែគ្រោះមហន្តរាយជំងឺកូវីដ-១៩៕ដោយ​ ឈូក​ បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×