ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ ព្រួយបារម្ភ ចំពោះអ្នកទោសអ៊ីរ៉ង់ ស្របពេលមានការផ្ទុះឆ្លងវីរុសកូវីដ១៩

បរទេស​ ៖ មន្ត្រីសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានសម្តែងក្តីព្រួយបារម្ភចំពោះអ្នកទោស អ៊ីរ៉ង់ ក្រោយមានសេចក្តី រាយការណ៍ អំពីភាពចលាចល នៅបរិវេណពន្ធនាគារ ដែលកើតឡើងដោយសារតែការព្រួយបារម្ភ អំពីការផ្ទុះឆ្លងនៃកូវីដ១៩ ក្នុងប្រទេសនានា ដែលរួមទាំងអ៊ីរ៉ង់ផងដែរ ដែលជាប្រទេស មួយរង់ផលប៉ះពាល់ដ៏ខ្លាំងបំផុតមួយ នៅលើពិភពលោក។

មន្ត្រីនាំពាក្យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ លោក Rupert Colville បាននិយាយប្រាប់សន្និសីទ កាសែតមួយ ក្នុងទីក្រុងហ្សឺណែវដូច្នេះថា “ដូចដែលអ្នកបានឃើញ ហើយក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសដទៃផ្សេង មួយចំនួនទៀត យើងកំពុងតែមើលឃើញការបះបោរ គឺអ្នកទោសដែលខ្លាច ដែលមានទុក្ខព្រួយចំពោះបាត់ទំនាក់ទំនងពីសមាជិកគ្រួសារ និងរឿងផ្សេងៗទៀត ដូច្នេះមានបញ្ហាជាច្រើននៅជុំវិញរឿងនេះ”។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់ដោយវីរុស កូរ៉ូណាខ្លាំងបំផុត លើពិភពលោក ហើយយោងតាមមន្ត្រីនាំពាក្យក្រសួងសុខាភិបាល នៃប្រទេសនេះ ចំនួនអ្នកស្លាប់នៅថ្ងៃសុក្រសប្ដាហ៍នេះ បានកើនឡើងដល់៣.២៩៤នាក់ ជាមួយករណីឆ្លងសរុបឡើងដល់៥៣.១៨៣ករណី ៕
ប្រែសម្រួល៖ប៉ាង កុង

To Top