ព័ត៌មានអន្តរជាតិ

មន្ត្រីយូអិន ព្រមាន ពីវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយសារតែ វីរុសកូរ៉ូណា

បរទេស៖ យោងតាមអ៊ីម៉ែលមួយ ពីលោក Movses Abelian ជាអគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រប់គ្រងកិច្ចការ មហាសន្និបាតនិងសន្និសីទ បានឲ្យដឹងថា អង្គការសហប្រជាជាតិ នឹងប្រឈមមុខ នឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ស្របពេលដែលអង្គការ ដោះស្រាយជាមួយ ការចំណាយបន្ថែម ពាក់ព័ន្ធទៅនឹងតម្រូវការចាំបាច់ត្រូវឆ្លើយតបទៅនឹងវិបត្តិសុខភាពពិភពលោក បណ្ដាលមកពីវីរុសកូវីដ១៩។

សារអ៊ីម៉ែននោះ តាមសេចក្តីរាយការណ៍ ត្រូវបានផ្ញើដើម្បីពន្យល់ អំពីអនុស្សរណៈ ពីអគ្គលេខាធិការរងទទួលបន្ទុក ផ្នែកគ្រប់គ្រង គឺលោក Catherine Pollard ហើយឯកសារទាំងពីរនោះ ទទួលបានដោយទីភ្នាក់ងារ សារព័ត៌មាន CBS News។

លោក Catherine Pollard បានមានប្រសាសន៍ថា ដោយសារតែស្ថានភាព ហិរញ្ញវត្ថុធ្លាក់ចុះខ្លាំង ទាំងនៅក្នុងកញ្ចប់ថវិកាប្រក្រតី និងប្រតិបត្តិការ រក្សាសន្តិភាពនោះ លោកអគ្គលេខាធិការ បានធ្វើការណែនាំ វិធានការបន្ថែម នៅទូទាំងអង្គភាព លេខាធិការរដ្ឋានទាំងអស់ ដើម្បីឲ្យគ្រប់គ្រងលើការចំណាយនិងហិរញ្ញវត្ថុ៕
ប្រែសម្រួល៖ប៉ាង កុង

To Top