ព័ត៌មានអន្តរជាតិ

ស្ថានភាពជំងឺ របស់នាយករដ្ឋមន្រ្តី អង់គ្លេស កាន់តែអាក្រក់ទៅៗ និងត្រូវបញ្ជូនទៅកាន់ ICU

ឡុងដ៌៖ ការិយាល័យ របស់លោកបានឲ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ត្រូវបានផ្លាស់ប្តូរទៅកន្លែង មើលថែយ៉ាង យកចិត្តទុកដាក់ ឬហៅកាត់ថា ICU កាលពីថ្ងៃច័ន្ទ ដោយសារតែរោគសញ្ញា នៃមេរោគកូវីដ-១៩ កាន់តែអាក្រក់ទៅៗ ។

អ្នកនាំពាក្យរបស់លោក បានឲ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា“ ពេញមួយរសៀលនេះ ស្ថានភាពរបស់នាយករដ្ឋមន្រ្តី កាន់តែអាក្រក់ទៅៗ ហើយតាមការណែនាំ របស់ក្រុមគ្រូពេទ្យរបស់លោក រូបលោកត្រូវបានផ្លាស់ប្តូរ ទៅកន្លែងមើលថែនៅមន្ទីរពេទ្យ” ។

យោងតាមការិយាល័យនេះ ស្ថានភាពរបស់លោកនាយករដ្ឋមន្រ្តី កាន់តែយ៉ាប់យ៉ឺននៅរសៀលថ្ងៃច័ន្ទ។ លោកបានធ្វើតេស្ដ រកមេរោគវីរុសកូវីដ-១៩ ឃើញថា វិជ្ជមាននៅចុងខែមុន ដែលក្លាយជាមេដឹកនាំដំបូងគេ ក្នុងចំណោមប្រទេស ឧស្សាហកម្មទាំង ៧ ដែលបានឆ្លងជំងឺនេះ ៕
ដោយ ឈូក បូរ៉ា

To Top