ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក មានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ លើសពី១ម៉ឺននាក់

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ថា ជនជាតិអាមេរិកំាង ត្រូវបានគេជូនដំណឹង កាលពីថ្ងៃចន្ទថា សូមកុំឲ្យចុះញ៉មនឹងការប្រយុទ្ធប្រឆាំង នឹងវីរុសនេះ ដោយសារតែបង្កឲ្យព្រឹត្តិការណ៍ ដ៏គួរឲ្យកត់សម្គាល់ នៃការស្លាប់មនុស្ស លើសពី១ម៉ឺននាក់ ហើយបានថមថយនូវសញ្ញាដំបូង នៃសុទិដ្ឋិនិយមអំពីគន្លង នៃការផ្ទុះឡើងនៃជំងឺនេះ ។

សហរដ្ឋអាមេរិក បានលេចធ្លោជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត នៅលើពិភពលោក ដោយមានចំនួនអ្នកស្លាប់ និងកើនឡើងរាប់លាននាក់ ហើយប្រឈមមុខនឹងលទ្ធភាព នៃការបំផ្លិចបំផ្លាញសេដ្ឋកិច្ចទៀតផង ។

នៅសប្តាហ៍នេះ អាជ្ញាធរបានចាប់ផ្តើម ប្រាប់ដល់សហគមន៍ ដែលមានការភ័យខ្លាចឱ្យរួមដៃគ្នា សម្រាប់រយៈពេលដ៏អាក្រក់បំផុតមួយ នៅក្នុងវិបត្តិដោយសារការផ្ទុះឡើង មិនទាន់ឈានដល់កម្រិតកំពូល ។

ផ្ទាំងពាណិជ្ជកម្ម

សាកលវិទ្យាល័យ Johns Hopkins University ដែលមានមូលដ្ឋាននៅទីក្រុងបាល់ទិក ដែលបានរក្សាចំនួនអ្នកឆ្លងវីរុសហ្សែន បាននិយាយថា ករណីអាមេរិកជាង៣៦៨.០០០ ករណីត្រូវបានបញ្ជាក់ឲ្យដឹង ហើយជិត ១១.០០០នាក់បានស្លាប់។

មានតែប្រទេសអ៊ីតាលីគឺមានចំនួន (១៦.៥២៣) និងអេស្បាញ មានចំនួន (១៣.០៥៥) ប៉ុណ្ណោះដែលបានឃើញការស្លាប់កាន់តែច្រើនដោយរោគរាតត្បាតនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top