ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំងបន្តប្រតិបត្តិការ នៅសមុទ្រចិនខាងត្បូង ក្នុងពេលអាមេរិកកំពុងជាប់ដៃ ដោះស្រាយជំងឺកូវីដ១៩

បរទេស៖ នៅពេលដែលប្រទេសចិន ចាប់ផ្តើមធ្វើប្រតិបត្តិការជាប្រចាំឡើងវិញស្របពេល ដែលចំនួននៃការថយចុះចំនួននៃករណីជំងឺកូវីដ១៩ សហរដ្ឋអាមេរិកឯណោះវិញ នៅតែកំពុងប្រយុទ្ធប្រឆាំងដើម្បីបំបែក និន្នាការកំណើននៃវីរុសនេះ សូម្បីតែយោធាអាមេរិកក៏មិន អាចគេចផុតពីការឆ្លងជំងឺនេះដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា កងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធយោធាដែលរួមមាននាវាមុជទឹក និងយន្តហោះចម្បាំង នៅក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូងកាលពីចុងខែមីនា នៅពេលដែលតំបន់នេះតែងតែឃើញវត្តមានរបស់នាវាកងទ័ពជើងទឹកអាមេរិក។ ។

ផ្ទាំងពាណិជ្ជកម្ម

កងកម្លាំងរបស់ PLA បានបាញ់គ្រាប់ពិត រួមមានការប្រឆាំងនឹងយន្តហោះការប្រឆាំង កប៉ាល់ និងប្រឆាំងនាវាមុជទឹក ក៏ដូចជាការអនុវត្តការបំពេញបន្ថែមនៅឯនាវាចរសមុទ្រនិងកងនាវាចរ៕ប្រែសម្រួលៈ ណៃ តុលា

To Top