ព័ត៌មានអន្តរជាតិ

TCM ក្លាយជាអ្នកនាំ មុខគេ នៃប្រជាប្រិយភាព នៅពេលមានការផ្ទុះឡើង មេរោគកូរ៉ូណា

ចិន៖យោងតាមអ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា ថ្នាំបុរាណចិន “TCM” បាននឹងកំពុងទទួលបានការយកចិត្តទុកដាក់កាន់តែច្រើននៅអាស៊ីអាគ្នេយ៍ នៅពេលមនុស្សស្វែងរកវិធីដើម្បីថែរក្សា ការពង្រឹងសុខភាព និងភាពរឹងមាំរបស់ពួកគេចំពេលមានការផ្ទុះឡើងនៃវីរុសនេះយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

លោកស្រី Michelle Teodoro នាយករងផ្នែកវិទ្យាសាស្ត្រចំណីអាហារនៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Mintel មានប្រសាសន៍ថា នៅពេលជំងឺរាតត្បាតនៅតែបន្តកើតមានអ្នកប្រើប្រាស់អាស៊ីអាគ្នេយ៍ចង់ការពារខ្លួន និងងាកទៅរកដំណោះស្រាយសុខភាពបង្ការដូចជា ថ្នាំបុរាណ និងថ្នាំជំនួសវិញ ។ លោកស្រីបានលើកឡើងពីការសិក្សាមួយចំនួនបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិដែលពិនិត្យមើលដោយមិត្តភក្តិដែលបានបង្ហាញពីរបៀបការបញ្ចូលគ្នារវាងថ្នាំ TCM និងថ្នាំលោកខាងលិចជួយក្នុងការព្យាបាលអ្នកជំងឺ COVID-១៩ ។

លោកស្រីTeodoro បានបន្តថា ករណីសិក្សា និងការសាកល្បងគ្លីនិកតូចៗបានលេចចេញជាជោគជ័យក្នុងការព្យាបាលជំងឺ COVID-១៩ ដោយប្រើថ្នាំបុរាណចិនតែមួយមុខ ឬរួមផ្សំជាមួយការព្យាបាលវេជ្ជសាស្ត្ររបស់លោកខាងលិច។ វត្តមានឱសថបុរាណចិននៅអាស៊ីអាគ្នេយ៍គឺជាការលេចចេញនូវទំនាក់ទំនងដែលមានអាយុកាលរាប់សតវត្សរ៍ជាមួយតំបន់ជាមួយប្រទេសចិន។

 ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះការផ្តោតអារម្មណ៍ខ្លាំងរបស់ TCM ទៅលើថ្នាំរុក្ខជាតិ និងការភ្ជាប់ទំនាក់ទំនងរវាងរាងកាយ និងផ្លូវចិត្តបានរកឃើញនូវឥទ្ធិពលនៃប្រព័ន្ធព្យាបាលនៅអាស៊ីអាគ្នេយ៍ ដូចជាហ្វីលីពីន សិង្ហបុរី និងថៃ ហើយTCM គឺជាផ្នែកមួយនៃប្រព័ន្ធសុខភាពជាតិ។ មានភ្នាក់ងារដែលត្រូវបានចាត់តាំងដែលត្រួតពិនិត្យ TCM និងការអនុវត្តការព្យាបាលបន្ថែមផ្សេងទៀត៕ ដោយ៖លី ភីលីព

To Top