ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ចុះកិច្ចព្រមព្រៀង ដែលមានទឹកប្រាក់ជាង២៥លានដុល្លារជាមួយ ក្រុមហ៊ុន យក្សចិន សម្រាប់ការ ផ្គត់ផ្គង់ឧបករណ៍ តេស្តរកវីរុសកូរ៉ូណា

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីស្រាអ៊ែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនយក្សជីវសាស្ត្រចិន  ឬហៅថា BGI ដែលមានទឹកប្រាក់ប្រមាណ២៥,៥លានដុល្លារ សម្រាប់ផ្គត់ផ្គង់ឧបករណ៍តេស្តរកវីរុសកូរ៉ូណា ។ 

ក្រសួងសុខាភិបាល បានឲ្យដឹងថា កិច្ចព្រមព្រៀង នឹងអនុញ្ញតឲ្យប្រតិបត្តិការបន្ថែមមួយដែល យ៉ាងហោចណាស់មានការធ្វើតេស្តរកវីរុសកូរ៉ូណា១០.០០០នាក់ ក្នុង១ថ្ងៃ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បើធៀបនឹងតូលេខ មធ្យមប្រចាំថ្ងៃមានប្រមាណ៨.៣០០នាក់ប៉ុណ្ណោះ កាលពីសប្តាហ៍មុន ។

ក្រុមហ៊ុនយក្សមួយនេះត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៩៩ ដែលជាក្រុមហ៊ុនឈាមមុខគេក្នុងការផ្តល់សេវាកម្មនៃការបំបែកប្រូតេអ៊ីន (វីរុស) និងការញែកហ្សែន មេរោគ ហើយថ្មីៗនេះ ជាអ្នកផ្គត់ផ្គង់ដ៏ធំមួយសម្រាប់ ការស្វែងរកតេស្តជំងឺកូវីដ១៩នៅទូទាំងពិភពលោក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top