ព័ត៌មានអន្តរជាតិ

នាវាពិឃាតទ័ពជើងទឹក សហរដ្ឋអាមេរិក ឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់ នៅថ្ងៃតែមួយ ដែលចិនធ្វើសមយុទ្ធ

បរទេស ៖ នាវាពិឃាតសមត្ថភាព មីស៊ីលរបស់ទ័ពជើងទឹក សហរដ្ឋអាមេរិកមួយ តាមសេចក្តីរាយការណ៍ បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃសុក្រម្សិលមិញនេះ ជាថ្ងៃតែមួយដែលយន្តហោះចម្បាំងចិន ធ្វើសមយុទ្ធនៅដែនទឹក ជិតកោះតៃវ៉ាន់។

ប្រទេសចិ ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានខឹងនឹងការបង្កើនចំណាត់ការ របស់រដ្ឋបាលលោក ត្រាំ ដែលគាំទ្រដល់កោះតៃវ៉ាន់ ដូចជាការលក់អាវុធឲ្យបន្ថែម ការធ្វើប្រតិបត្តិការល្បាតនានាជិតកោះតៃវ៉ាន់ និងដំណើរទស្សនកិច្ច ទៅទីក្រុងវ៉ាស៊ីនតោន របស់អនុប្រធានាធិបតីតៃវ៉ាន់ លោក William Lai កាលពីខែកុម្ភៈ។

យោធាសហរដ្ឋអាមេរិកនិងតៃវ៉ា់ន់ បាននិយាយប្រាប់ថា នាវាពិឃាដ USS Barry ត្រូវបានបញ្ជូនឲ្យធ្វើដំណើរទៅកាន់តំបន់ប្រតិបត្តិការនៃកងនាវាលេខ៧របស់អាមេរិក ក្នុងដំណើរគាំទ្រដល់ សន្តិសុខនិងស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕
ប្រែសម្រួល៖ប៉ាង កុង

To Top