ព័ត៌មានអន្តរជាតិ

អ្នកវិភាគ ៖ កូរ៉េខាងជើង អាចរារាំងវីរុស កូវីដ១៩បាន

បរទេស ៖ អ្នកជំនាញផ្នែក វេជ្ជសាស្ត្រអាមេរិក បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ ប្រហែលមានភាពជោគជ័យ ក្នុងការទប់ស្កាត់ វីរុសកូរ៉ូណា ដោយសារតែវិធាន ដែលបានធ្វើឡើង នៅក្នុងខែមករា ហើយករណីតិចតួច នៅជិតព្រំដែន ប្រវែង៨៨០ម៉ាយ ជាប់ប្រទេសចិន។

លោក Kee Park ជាសាស្ត្រាចារ្យផ្នែកសុខភាព សកល មួយរូបនៅសាលាពេទ្យ ដែលបានធ្វើដំណើរ ទៅទស្សនកិច្ចកូរ៉េខាងជើង សម្រាប់គោលដៅមនុស្សធម៌ អស់កាលជាងមួយទសវត្សនោះ បានមានប្រសាសន៍ នៅក្នុងអំឡុងកិច្ចពិភាក្សា សន្តិភាពវិទ្យាស្ថានអាមេរិកមួយថា ចំណាត់ការរបស់រដ្ឋាភិបាលលោក គីម ជុងអ៊ុន ចំពោះមេរោគកូវីដ១៩ អាចផ្តល់លទ្ធផលគាប់ប្រសើរ ជាងមនុស្សជាច្រើនជឿ។

លោក Kee Park មិនបានរំលឹក ដល់ការអះអាង របស់កូរ៉េខាងជើង ដែលថាគ្មានករណីស្លាប់នៅខាងក្នុងព្រំដែន របស់ខ្លួននោះទេ តែអ្នកវិភាគរូបនេះបាននិយាយថា កូរ៉េខាងជើងបានចាត់ វិធានបានលឿន ដោយខ្លះមានទាំងបិទ ការធ្វើដំណើរពីខេត្ត ហ៊ូប៉ី ប្រទេសចិនផង ៕
ប្រែសម្រួល៖ប៉ាង កុង

To Top