ព័ត៌មានអន្តរជាតិ

អាកាសចរណ៍អាមេរិក ទទួលបានកញ្ចប់ប្រាក់ សង្គ្រោះដល់ទៅ ២៥ពាន់លានដុល្លារ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធទី១៥ ខែមេសានេះបានឲ្យដឹងថាសហរដ្ឋអាមេរិក បានយល់ព្រមក្នុងការផ្តល់កញ្ចប់ប្រាក់ ប្រមាណជា២៥ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះដល់វិស័យ អាកាសចរណ៍របស់ខ្លួន។

កញ្ចប់ប្រាក់ទាំងនោះ នឹង ត្រូវបញ្ចូន ទៅដល់ក្រុមហ៊ុន អាកាសចរណ៍ ធំបំផុត របស់ប្រទេសទាំង១០ ខណៈដែលគ្រប់គ្នា បានដឹងហើយថាវិស័យ ទេសចរណ៍និងការធ្វើដំណើរបាន ធ្លាក់ចុះស្ទើរដល់បាត ។ ក្នុងចំណោមក្រុមហ៊ុន ទាំងនោះរួមមាន ក្រុមហ៊ុនAmerican Airlines, United, Deltaព្រមទាំង Southwest។

វិធីប្រើប្រាស់ប្រាក់ ទាំងនេះ នឹងត្រូវធ្វើតាមរយៈការ យកទៅបើកប្រាក់ខែឲ្យបុគ្គលិក ទាំងឡាយរបស់ខ្លួនហើយនឹង ត្រូវផ្តល់តាមរយៈការរួមបញ្ចូលគ្នារវាងប្រាក់ កម្ចីមានតម្លៃទាបនិង ជំនួយផ្ទាល់ផង ។ គួរបញ្ជាក់ថា កញ្ចប់ប្រាក់នេះគឺជាកញ្ចប់មួយផ្នែកដែលសហរដ្ឋអាមេរិក បានប្រកាស កាលពីខែមុនថា ខ្លួននឹងដកយកប្រាក់អាសន្ន សម្រាប់ប្រទេសដែលមានចំនួន រហូតទៅដល់ ២ពាន់ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

To Top