ព័ត៌មានអន្តរជាតិ

យន្តហោះ ដឹកជញ្ជូន ធំបំផុត លើលោក បង្ហាញខ្លួន សាជាថ្មីក្នុង សកម្មភាព ផ្គត់ផ្គង់ សំភារៈ សម្រាប់ កូវីដ១៩

បរទេស៖ថ្ងៃព្រហស្បតិ៍ទី១៦ខែមេសា នេះបានឲ្យដឹងថាយន្តហោះដឹកជញ្ជូនAntonov An-225ដែលត្រូវបានគ្រប់គ្នាទទួលស្គាល់ថា ជាយន្តហោះ ធំបំផុតលើលោកបំពាក់ជាមួយម៉ាស៊ីនចំនួន៦នោះទីបំផុតអាច ចាប់ផ្តើមធ្វើសកម្មភាពរបស់ខ្លួនសាជាថ្មីហើយក្នុងពេល កំពុងមានវិបត្តិដោយសារជំងឺរាតត្បាតកូវីដ១៩។

យន្តហោះរបស់ប្រទេសអ៊ុយក្រែន មួយនេះត្រូវបានរក្សាទុកនិងស្ថិតនៅក្នុងតំហែទាំអស់រយៈពេល២ឆ្នាំ មកហើយមុនវាចេញដំណើរការលើកនេះសាជាថ្មី ហើយតាមការបញ្ជាក់An-225នឹងបំពេញបេសសកម្មដំបូងរបស់ខ្លួនដោយការហោះហើរដឹកជញ្ជូន សំភារៈផ្គត់ផ្គង់ ការងារប្រយុទ្ធប្រឆាំងវិរុសកូរ៉ូណាពីប្រទេសចិន ទៅកាន់តំបន់អ៊ឺរ៉ុប។

គួរឲ្យដឹងដែរថាយន្តហោះប្រភេទនេះ ត្រូវបានផលិតដំបូងតាំងតែពីសម័យសហភាពសូវៀតហើយទើបតែ បានដាក់ចូលក្នុងសង្វាក់ផលិតកម្មជាលើកដំបូងកាលពី ទសវត្សឆ្នាំ១៩៨០ក្នុងគោលបំណងដើម្បីធ្វើជាយាន សម្រាប់ដឹកជញ្ជូនយានអាវកាសប៉ុណ្ណោះប៉ុន្តែចុងក្រោយ វាបានបញ្ចប់ទៅត្រឹមក្លាយជាយន្តហោះសម្រាប់ធ្វើការ ដឹកជញ្ជូនទ្រង់ទ្រាយធំបំផុតលើលោកទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top