ព័ត៌មានអន្តរជាតិ

រុស្សីបង្ហាញបំណងចចារ ជាមួយនឹង អាមេរិក សាជាថ្មីលើ បញ្ហាកិច្ចព្រមព្រៀង អាវុធ

នៅថ្ងៃពុធទី១៥ខែមេសានេះ រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Lavrov បាននិយាយថារុស្សីបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការពិភាក្សាជាមួយនឹង អាមេរិកពាក់ព័ន្ធទៅនឹងបញ្ហាសព្វាវុធ និងកិច្ចព្រមព្រៀងនានា។

លោកបានបញ្ជាក់ទៀតថាកិច្ចពិភាក្សាទាំងនោះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីសេ្ថរភាពភាគីទាំងពីរ ក៏ដូចជាពិភពលោក។

កិច្ចព្រមព្រៀង អាវុធកាលពីសម័យសង្គ្រាមត្រជាក់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខណៈដែលទំនាក់ទំនង របស់រុស្ស៊ីជាមួយលោកខាងលិចបានទទួលរង ភាពជូរចត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

រំលឹកដែរថាកាលពី ខែសីហាឆ្នាំ ២០១៩ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងអាវុធបែប យុទ្ធសាស្ត្រដែលមានសារៈសំខាន់មួយគឺជាសន្ធិសញ្ញា កម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមឬហៅកាត់ថា INF ដោយលើកឡើងអំពីមូលហេតុដោយឯកតោភាគីថា រុស្សីមិនបានគោរពតាមសន្ធិសញ្ញា៕ 

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top