ព័ត៌មានអន្តរជាតិ

ចិន ទំនងជាព្យាយាមជំរុញ ឥទ្ធិពលលើសេដ្ឋកិច្ចពិភពលោក ចំពេលមានវិបត្តិ វីរុសកូវីដ-១៩

ប៉េកាំង៖ ការភ័យខ្លាចកំពុងកើនឡើង នៅក្នុងប្រទេសមហាអំណាច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចនឹងព្យាយាមជំរុញឥទ្ធិពល របស់លោកនៅលើសង្វៀនពិភពលោក ព្រោះថាសេដ្ឋកិច្ចរបស់ប្រទេសនេះ អាចជាប្រទេសតែម្នាក់គត់ ដែលអាចវិលត្រឡប់ទៅវិញ បានភ្លាមៗនៅពេលមាន ជំងឺរាតត្បាតរាលដាល។

ខណៈពេលដែលការផ្ទុះវីរុសនេះ បានធ្វើឱ្យប៉ះពាល់ ដល់សកម្មភាពសេដ្ឋកិច្ច នៅទូទាំងពិភពលោក ការថយចុះចំនួនអ្នកឆ្លងថ្មី នៅក្នុងប្រទេសចិន បាន អនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួនធំ ចាប់ផ្តើមផលិតឡើង វិញដោយជួយសម្រួលដល់កង្វះខាត ផ្គត់ផ្គង់ក្នុងស្រុក។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពខ្លះព្រមាន ថា ចិននឹងជំរុញទិន្នផល នៅក្នុងប្រទេសហើយ បន្ទាប់មកព្យាយាមគ្រប់គ្រង លំហូរផលិតផលសំខាន់ៗ ទៅកាន់ប្រទេសផ្សេងទៀតរួម ទាំងសមាសធាតុសំខាន់ សម្រាប់បច្ចេកវិទ្យាជឿនលឿនក៏ដូច ជាទំនិញវេជ្ជសាស្ត្រ ដូចជាម៉ាស់ និងអាវការពារ៕

ដោយ ឈូក បូរ៉ា

To Top