ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន ព្រួយបារម្ភអំពីការ ឆ្លងរាលដាលជំងឺកូវីដ១៩ ចេះតែបន្តកើនឡើង ខណៈអ្នកស្លាប់មានរហូតដល់ ១៤៣នាក់ និងអ្នកឆ្លងជំងឺជាង ៧.០០០នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រសួងសុខាភិបាលរបស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃសៅរ៍នេះ បានបង្ហាញក្តីបារម្ភទលើការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្រោយពីរកឃើញមានលទ្ធផលវិជ្ជមាន ដល់ទៅ៧.៤៨១នាក់ និងមានអ្នកស្លាប់ដល់ទៅ១៤៣នាក់ នៅទូទាំងប្រទេស  ។

ជំនួយការពិសេសរបស់នាយករដ្ឋមន្តី្រ លោក Zafar Mirza ប្រធានដឹកនាំកិច្ចប្រជុំមួយ នៅថ្ងៃសៅរនេះ ដោយបានថ្លែងថា ការកើនឡើងនៃករណីកូវីដ១៩ ពិសេសក្នុងអំឡុងខែមេសានេះ ហើយបានលើក ឡើងអំពីក្តីបារម្ភជាច្រើនសម្រាប់រដ្ឋាភិបាល ។ វិទ្យុ Radio Pakistan បានផ្សាយដូច្នេះ ។ 

យោងតាមទិន្នន័យបានប្រកាស ដោយក្រសួងនៅថ្ងៃសៅរ៍នេះថា ប្រទេសប៉ាគីស្ថាន បានឃើញអំពី ការកើនឡើងនៃអ្នកមានលទ្ធផលវិជ្ជមានចំនួន៥.៤៤២ករណី នៅក្នុងពេល១៧ថ្ងៃដំបូងក្នុងខែមេសា ហើយមានចំនួន២.០៣៩នាក់ គិតត្រឹមចុងខែមីនា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top