ព័ត៌មានអន្តរជាតិ

ពលរដ្ឋថៃ ៨.០០០នាក់ ដែលបាត់បង់ ការងារ ដោយសារ ជំងឺកូវីដ១៩ ទទួលបានសំណង ជាលើកដំបូង

បរទេស៖ មនុស្សប្រមាណ ៨.០០០ នាក់ ដែលបានបាត់បង់ការងារ ឬត្រូវបានផ្អាកពីការងារ ដោយសារការផ្ទុះឡើងនៃជំងឺ Covid-19 កាលពីថ្ងៃច័ន្ទបានទទួលការទូទាត់សំណងដំបូងពីការិយាល័យសន្តិសុខសង្គម (SSO) របស់ប្រទេសថៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការងាររបស់ប្រទេសថៃ លោក MR Chatu Mongol Sonakul បាននិយាយថា ការទូទាត់សំណងអាចត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសអំពីបទបញ្ជារបស់ក្រសួងទាក់ទងនឹងផលប៉ះពាល់នៃ Covid-19 ទៅលើកម្មករដែលត្រូវបានធានារ៉ាប់រងក្រោមផ្នែកទី ៣៣ នៃច្បាប់សន្តិសុខសង្គម។

លោកបាននិយាយថា ខណៈដែលកម្មករចំនួន ១១ លាននាក់ ទំនងជានឹងរងផលប៉ះពាល់ពីការផ្ទុះឡើងនេះ ចំនួនពិតប្រាកដនៃមនុស្សដែលត្រូវការជំនួយ គួរតែចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់លាស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។

អត្រាសំណងសម្រាប់កម្មករផ្លូវការមានចំនួនរហូតដល់ ៦២% នៃប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ពួកគេ ហើយរយៈពេលសំណងអតិបរមាត្រូវបានកំណត់ត្រឹម ៩០ ថ្ងៃ។

លោក Thotsaphon Kritwongwiman អគ្គលេខាធិការ ការិយាល័យសន្តិសុខសង្គម (SSO) បាននិយាយថា កាលពីថ្ងៃច័ន្ទ កម្មករផ្លូវការប្រហែល ៨០០.០០០ នាក់ បានដាក់ពាក្យសុំសំណងហើយ ៥០ ភាគរយត្រូវបានត្រួតពិនិត្យ ហើយត្រូវបានគេចាត់ទុកថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ លោកបាននិយាយថា SSO កំពុងរង់ចាំការបញ្ជាក់ពីនិយោជក របស់អ្នកដាក់ពាក្យសុំផ្សេងទៀត ហើយការបន្ថែមការទូទាត់នឹងត្រូវធ្វើឡើងនៅពេលដែលការផ្ទៀងផ្ទាត់ត្រូវបានបញ្ចប់៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top