ព័ត៌មានអន្តរជាតិ

របាយការណ៍ រកឃើញថា ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ អាក់អន់ចិត្ត ចំពោះការពន្យាពេល ព័ត៌មានរបស់ចិន នៅពេលដែលមេរោគឆ្លងរាលដាល

បរទេស៖ ខណៈដែលអង្គការសុខភាពពិភពលោក (WHO) បានកោតសរសើរជាសាធារណៈទៅលើប្រទេសចិនកាលពីខែមករា ចំពោះការឆ្លើយតបយ៉ាងរហ័សចំពោះវីរុសថ្មីនេះ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ មានការខកចិត្ត នៅពីក្រោយឆាក ដោយសារការពន្យាពេលរបស់ប្រទេសចិន ក្នុងការចែករំលែកព័ត៌មានដែលចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ។ នេះបើតាម The Associated Press បានរកឃើញ។

យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា អង្គការសុខភាពពិភពលោក បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនម្តងហើយម្តងទៀត ដែលបានចែករំលែកផែនទីហ្សែននៃវីរុស «ភ្លាមៗ» ហើយបាននិយាយថា ការងារនិងការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះតម្លាភាពគឺគួរអោយចាប់អារម្មណ៍និងហួសពីអ្វីដែលបាននិយាយ។

ទោះបីជាមានការសាទរក៏ដោយ ក៏តាមពិតប្រទេសចិន បានអង្គុយលើការចេញផ្សាយផែនទីហ្សែន ឬហ្សែននៃវីរុសនេះអស់រយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីមន្ទីរពិសោធន៍រដ្ឋាភិបាលចំនួន ៣ ផ្សេងគ្នាបានបំលែងព័ត៌មានទាំងស្រុង។ យោងតាមសំភាសន៍និងឯកសារផ្ទៃក្នុង ការត្រួតពិនិត្យយ៉ាងតឹងរឹងលើព័ត៌មាននិងការប្រកួតប្រជែងនៅក្នុងប្រព័ន្ធសុខភាពសាធារណៈរបស់ចិន ត្រូវស្តីបន្ទោស។

មន្ទីរពិសោធន៍របស់រដ្ឋាភិបាលចិនបានបញ្ចេញហ្សែននេះ បន្ទាប់ពីមន្ទីរពិសោធន៍មួយផ្សេងទៀតបានផ្សព្វផ្សាយវានៅចំពោះមុខអាជ្ញាធរនៅលើគេហទំព័រវិទ្យាសាស្រ្តទាក់ទងនឹងការសិក្សាមេរោគ កាលពីថ្ងៃទី ១១ ខែមករា។ ទោះបីយ៉ាងនេះក្តី ប្រទេសចិនបានជាប់គាំងយ៉ាងហោចណាស់ពីរសប្តាហ៍បន្ថែមទៀតលើការផ្តល់ទិន្នន័យសុខភាពពិស្តារដល់អង្គការសុខភាពពិភពលោក។ ការប្រជុំផ្ទៃក្នុងធ្វើឡើងដោយទីភ្នាក់ងារសុខាភិបាលអង្គការសហប្រជាជាតិ រហូតដល់ខែមករា ៕ប្រែសម្រួលៈ ណៃ តុលា

To Top
×