ព័ត៌មានអន្តរជាតិ

ក្រុមបាតុករ រាប់ពាន់នាក់ ផ្គើននឹងបម្រាមគោចរ របស់ប៉ូលិស DC នៅខាងក្រៅសេតវិមាន

បរទេស៖ អ្នកតវ៉ារាប់ពាន់នាក់ នៅថ្ងៃអង្គារ បានប្រមូលផ្តុំគ្នា នៅខាងក្រៅសេតវិមាន ដើម្បីធ្វើការតវ៉ាមួយថ្ងៃ បន្ទាប់ពីប៉ូលិសអាមេរិក បានបំបែកក្រុមអ្នកតវ៉ា ដោយសន្តិវិធី នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមអ្នកតវ៉ាបានស្រែកថា “ F** k បម្រាមគោចររបស់អ្នក” នៅប៉ុន្មាននាទីមុនបំរាមគោចរ ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅម៉ោង ៧ យប់ ម៉ោងក្នុងស្រុក។ ក្រុមអ្នកតវ៉ាក៏បានស្រែកផងដែរថា “ នេះជាអ្វីដែលលទ្ធិប្រជាធិបតេយ្យ មើលទៅរបៀបនេះ” ខណៈដែលកំពុង កាន់សញ្ញាអានថា “ Black Lives Matter” និង“ Defund the police” ។

ក្រុមអ្នកតវ៉ា​ បានប្រមូលផ្តុំនៅកន្លែងតែមួយ ដែលមានឆ្មាំជាតិប៉ូលីស, Park Police និងសេវាកម្មសម្ងាត់ របស់អាមេរិក បានបំបែកប្រជាជន ដែលនាំគ្នាតវ៉ាដោយសន្តិវិធី ប្រឆាំងនឹងទង្វើ យ៉ាងសាហាវឃោរឃៅរបស់ប៉ូលិស ទៅលើបុរស ជនជាតិអាមេរិកាំងអាហ្វ្រិក ដែលគ្មានអាវុធ។ ក្រុមអ្នកតវ៉ា ត្រូវបានបំបែកឱ្យបែកខ្ញែកគ្នា នៅយប់ថ្ងៃច័ន្ទ ដើម្បីឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចថតរូប នៅមុខវិហារគ្រឹស្តសាសនា ដ៏ល្បីល្បាញជាប្រវត្តិសាស្ត្រ St. John’s Episcopal នៅ Washington, DC ។

ឧទ្ធម្ភាគចក្រ Black hawk ត្រូវបានគេឃើញហោះលើ DC កាលពីយប់ថ្ងៃអង្គារ ខណៈដែលឆ្មាំជាតិ ក៏ត្រូវបានគេជួបប្រជុំគ្នានៅឯ DC ៕ ប្រែសម្រួលៈ ណៃ តុលា

To Top
×