ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អាមេរិក ទំនាស់នឹងការ ប្រើកម្លាំងយោធា របស់រដ្ឋបាលលោក ត្រាំ ទៅលើក្រុមបាតុករ


វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា លោក Mark Esper រដ្ឋមន្រ្តីក្រសួងការពារ ជាតិសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធថាលោក បានជំទាស់នឹង ការប្រើប្រាស់កម្លាំង យោធាដែលមានមុខងារសកម្មដើម្បីបង្ក្រាបក្រុមបាតុករនៅ ទូទាំងប្រទេស ដែលធ្វើបាតុកម្មប្រឆាំង នឹងភាពសាហាវឃោរឃៅរបស់ប៉ូលិស និងភាពអយុត្តិធម៌ទៅលើពូជសាសន៍ ។

លោកបានថ្លែងថា “ ខ្ញុំនិយាយរឿងនេះមិនត្រឹមតែ ជារដ្ឋមន្រ្តីក្រសួងការពារជាតិប៉ុណ្ណោះទេប៉ុន្តែក៏ជាអតីតទាហាន និងជាអតីតសមាជិកនៃឆ្មាំជាតិ ផងដែរ៖ ជម្រើសក្នុងការប្រើប្រាស់កងកម្លាំងដែលមាន មុខងារសកម្មក្នុងតួនាទីអនុវត្តច្បាប់ គួរតែត្រូវបានប្រើសម្រាប់ពេលមាន បញ្ហាចុងក្រោយ” ។

ប្រធានមន្ទីរបញ្ចកោណបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន មួយថា “ហើយយើងស្ថិតក្នុងស្ថានភាពមួយក្នុង ចំនោមស្ថានភាពទាំងនោះ ហើយឥឡូវនេះយើងមិនស្ថិតក្នុងស្ថានភាពមួយក្នុងចំណោម ស្ថានភាពទាំងនោះទេ ” ។

សេចក្តីថ្លែងការណ៍របស់លោក Esper ធ្វើឱ្យគាត់មានការមិនចុះសម្រុងជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកាលពីថ្ងៃចន្ទ បានថ្លែងថា គាត់អាចនឹងអំពាវនាវឱ្យមានច្បាប់បដិវត្តឆ្នាំ១៨០៧ ដើម្បីបង្ក្រាបលើភាពវឹកវរនៅទូទាំងប្រទេសជុំវិញការសម្លាប់លោក George Floyd បុរសស្បែកខ្មៅដែលមិនមានអាវុធនៅក្រុងមីនណាប៉ូលីសដែលត្រូវបានគេធ្វើឲ្យ ថប់ដង្ហើមរហូតដល់ស្លាប់។

គួររំលឹកថា កាលពីថ្ងៃទី២៥ ឧសភា មន្ត្រីប៉ូលិសស្បែកសបានយក ជង្គង់សង្កត់ត្រង់ ករបស់គាត់អស់រយៈពេល ជិត៩នាទី រហូតដល់បាត់ស្មារតី និងបានស្លាប់នៅក្នុងមន្ទីរឃុំឃាំងប៉ូលិស ៕ ប្រែសម្រួល ដោយ៖ ម៉ៅ បុប្ផាមករា

To Top