ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចេញបញ្ជាទៅស្ថានកុងស៊ុល ប្រចាំនៅអាមេរិក ឲ្យការពារពលរដ្ឋ ពីភាពចលាចល កំពុងកើនឡើង

សេអ៊ូល៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Chung Sye-kyun បានបញ្ជាឱ្យប្រេសិត ប្រចាំនៅអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបន្ថែមការការពារបែបកុងស៊ុល យ៉ាងសកម្មសម្រាប់ជនជាតិកូរ៉េ ចំពេលមានការតវ៉ា ប្រឆាំងនឹងការរើសអើងជាតិសាសន៍ នៅទីនោះកាន់តែខ្លាំងឡើង។

ចលនាប្រឆាំង នឹងការរើសអើងជាតិសាសន៍ ដែលបង្កឡើង ដោយការស្លាប់របស់បុរស ជនជាតិអាមេរិកកាត់អាហ្វ្រិក លោក George Floyd ដោយមន្រ្តីប៉ូលីសកាលពីចុងខែមុន កំពុងក្លាយជាអំពើហិង្សា នៅផ្នែកខ្លះនៃសហរដ្ឋអាមេរិក។

សរុបចំនួន ១២៦ ករណីនៃការខូចខាតទ្រព្យសម្បត្តិ ត្រូវបានគេរាយការណ៍នៅអាជីវកម្ម ដែលគ្រប់គ្រងដោយកូរ៉េខាងត្បូង នៅសហរដ្ឋអាមេរិក រហូតមកដល់ពេល ដែលបាតុករមួយចំនួន បានធ្វើកុបកម្ម និងលួចនៅតាមទីក្រុង ដូចជាទីក្រុង Philadelphia, Chicago និង Minneapolis នេះបើយោងតាម ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ៕ ដោយ៖ ឈូក បូរ៉ា

To Top