ព័ត៌មានអន្តរជាតិ

រដ្ឋធានីឥណ្ឌូនេស៊ី បន្ធូរបន្ថយការ រឹតត្បិតសង្គម ពីជំងឺកូវីដ-១៩

ហ្សាកាតា៖ រដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី នឹងបន្ធូរបន្ថយការរឹត បន្តឹងសង្គមទ្រង់ទ្រាយធំ ដែលបានកើតឡើងតាំង ពីថ្ងៃទី១០ ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងវីរុសនេះ។

អភិបាលក្រុងហ្សាកាតាលោក Baswedan បានប្រាប់សន្និសីទសារព័ត៌មាន មួយដោយផ្អែកលើសូចនាកររោគរាតត្បាត និងកត្តាដទៃទៀតថា“ ហ្សាកាតា អាចឈានឆ្ពោះទៅដំណាក់កាលនៃការសំរាកលំហែ” ពោលគឺមានការបន្ធូរបន្ថយ ច្រេីនលេីការរឹតត្បិតប្រឆាំងនឹង ជំងឺកូវីដ-១៩នេះ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្ថែមថា “កិច្ចខិតខំប្រឹងប្រែងរួមរបស់យើង បានធ្វើឱ្យខ្សែកោង បានរាបស្មើវិញ” ដែលជាសមិទ្ធិផលនៃលទ្ធផល នៃការងារដ៏លេចធ្លោ ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

ទោះយ៉ាងណាលោក បានសង្កត់ធ្ងន់ថា ការរឹតត្បិតទ្រង់ទ្រាយធំ ដែលនៅតែមាននៅក្នុងតំបន់ភាគច្រើននៃប្រទេស នឹងមិនត្រូវបានលុបចោលនៅឡើយទេ នៅហ្សាកាតា៕ ដោយ ឈូក បូរ៉ា

To Top