ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងចិន ព្រមព្រៀងគ្នា ដោះស្រាយជម្លោះ ព្រំដែនដោយសន្តិវិធី

បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសឥណ្ឌា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសឥណ្ឌានិងប្រទេសចិន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានព្រមព្រៀងគ្នាធ្វើការដោះស្រាយ ជម្លោះជុំវិញ បញ្ហាព្រំដែនរួម ក្នុងតំបន់  Ladakh តាមរយៈបណ្ដាញការទូត។

មន្ត្រីរបស់ប្រទេសឥណ្ឌា បាននិយាយប្រាប់ថា ភាគីទាំងពីរជាបឋមនឹងផ្តោតសំខាន់ លើការឲ្យកងទ័ពឥណ្ឌា និងកងទ័ពចិន ដកកងទ័ព និងសម្ភារៈបន្ថែមទៀត ដែលដាក់ពង្រាយនៅក្នុងតំបន់នោះ នេះបើការផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសឥណ្ឌានេះ គឺត្រូវបានធ្វើឡើង នៅមួយថ្ងៃមុនពេលដែល នាយឧត្តមសេនីយ៍ជាន់ខ្ពស់ របស់ប្រទេសទាំងពីរ ជិតជួបគ្នា នៅជិតទីតាំង ជាប់គាំងព្រំដែន ដើម្បីប្រឹងប្រែងព្យាយាម ស្វែងរកផ្លូវឆ្ពោះទៅរកការបន្ថយ ស្ថានភាពតានតឹង នៅក្នុងតំបន់៕
ប្រែសម្រួល៖ប៉ាង កុង

To Top