ព័ត៌មានអន្តរជាតិ

នៅតែក្តៅគគុក! ក្រុមអ្នកតវ៉ាជាច្រើន នាំគ្នាប្រមូលផ្តុំ នៅជិតរបងសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ថា ក្រុមអ្នកតវ៉ាជាច្រើន បាននាំគ្នាប្រមូលផ្តុំ នៅជិតរបងសេតវិមាន នៅឯរដ្ឋធានីវ៉ាស៊ីនតោន ។

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញេនេះ ក្រុមអ្នកតវ៉ា ដែលតវ៉ាទៅលើការស្លាប់របស់លោក George Floyd ត្រូវបានគេមើលឃើញថា នាំគ្នាមកនៅក្បែររបងចូលសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។

ការប្រមូលផ្តុំគ្នា របស់ក្រុមអ្នកតវ៉ាទាំងនោះ គឺផ្តោតសំខាន់លើករណី នៃការសម្លាប់លោក George Floyd ដែលជាពលរដ្ឋអាមេរិកាំងស្បែកខ្មៅ ដែលត្រូវបានប៉ូលិស ធ្វើអំពើឃោរឃៅ ហើយក្រុមអ្នកតវ៉ា បានបន្តនៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នៅថ្ងៃចន្ទ ។

គួរបញ្ជាក់ថា ក្រៅពីផ្ទុះការតវ៉ានៅសហរដ្ឋអាមេរិក ក្នុងរឿងសម្លាប់បុរសជនជាតិអាមេរិកាំងស្បែកខ្មៅឈ្មោះ លោក George Floyd គេឃើញនៅតាមបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ក្នុងនោះមាន បារំាង អង់គ្លេស ដាណឺម៉ាក និងបណ្តារដ្ឋជាច្រើនទៀត ក៏ផ្ទុះការតវ៉ា ដែលប្រឆំាងនឹងការប្រកាន់ជាតិសាសន៍និយម ផងដែរ និងស្នើដល់រដ្ឋាភិបាលរបស់ពួកគេជួយរកយុត្តិធម៌ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top