ព័ត៌មានអន្តរជាតិ

ទូរទស្សន៍ NHK ជប៉ុនសុំទោស ចំពោះការប្រើគំនូជីវចល អំពីការតវ៉ានៅអាមេរិក ក្រោយមានការចោទប្រកាន់ រឿងរើសអើងពូជសាសន៍

តូក្យូ៖ ទូរទស្សន៍រដ្ឋ NHK របស់ជប៉ុន នៅថ្ងៃអង្គារ បានសុំអភ័យទោស ចំពោះប្រភេទនៃគំរូជីវចលខ្លីមួយ ដែលខ្លួនបានប្រើ នៅក្នុងកម្មវិធីព័ត៌មានប្រចាំសប្តាហ៍ ស្តីពីសាវតានៃការធ្វើបាតុកម្ម របស់ក្រុម Black Lives Matter នៅសហរដ្ឋអាមេរិក បន្ទាប់ពីមានការចោទប្រកាន់ថា វាបានបង្ហាញពីការប្រកាន់ពូជសាសន៍។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា វីដេអូឃ្លីបដែលមានរយៈពេល ១ នាទី ២០ វិនាទី ក៏មិនបាននិយាយ អំពីការស្លាប់របស់លោក George Floyd ជាជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ដែលត្រូវបានឃុំឃាំង ដោយប៉ូលិស កាលពីថ្ងៃទី ២៥ ខែឧសភានៅរដ្ឋមិនីសូតាថា ជាព្រឹត្តិការណ៍ ដែលបង្កឱ្យមានការតវ៉ានោះទេ ផ្ទុយទៅវិញ វាបានផ្តោតទៅលើការសោកសៅ ខាងសេដ្ឋកិច្ច។

ទូរទស្សន៍ NHK បានដកវីដេអូចេញ ពីគណនីធ្វីតទ័ររបស់កម្មវិធី នៅរសៀលថ្ងៃអង្គារ ដោយនិយាយថា“ ដោយសារតែមានការរិះគន់ ពីអ្នកទស្សនាថា គំនូរជីវចលនេះ មិនបានពិពណ៌នា អំពីបញ្ហាពិតប្រាកដ, យើងបានដកវីដេអូចេញ ហើយយើងសុំទោស ចំពោះការខ្វះការពិចារណា និងអារម្មណ៍មិនល្អណាមួយ ដែលខ្លួនបានបង្កើត៕ ប្រែសម្រួលៈ ណៃ តុលា

To Top