ព័ត៌មានអន្តរជាតិ

កំពូលប៉ូលិសស៊ើបអង្កេត នៅប៉ាគីស្ថាន សូម្បីសត្វលា ក៏មិនព្រមដោះលែង ក្រោយការបង្ក្រាបល្បែងភ្នាល់

ញូដេលី៖ ឧប្បត្តិហេតុមិនធម្មតាជាច្រើន កំពុងកើតឡើងនៅជុំវិញពិភពលោក ប៉ុន្តែករណីថ្មីៗនេះ គឺមកពីប្រទេសប៉ាគីស្ថាន ហាក់ដូចជាកំពុងឈរនៅលើគេ ក្នុងបញ្ជីបណ្តាញសង្គម។ នេះជាករណីសត្វលា ដែលបានជួបបញ្ហាផ្លូវច្បាប់ ក្នុងករណីល្បែងភ្នាល់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរប៉ូលិស បានរឹបអូសប្រាក់ចំនួន ១២០,០០០ ដុល្លារ ក្នុងអំឡុងពេលវាយឆ្មក់ ជាមួយដីកាចាប់ខ្លួន សម្រាប់អ្នកស្រុកចំនួន ៨ នាក់ និងសត្វលាមួយក្បាល ដែលចេញជាមួយ នឹងការលេងល្បែង នៅក្នុងខេត្ត Punjab ប្រទេសប៉ាគីស្ថាន។

ប៉ូលីសបានធ្វើការឆ្មក់ចូលស្រុក RaheemYaar Khan បន្ទាប់ពីអ្នកស្រុកបានប្តឹង។ សត្វលាក៏បានបញ្ចូលវា ទៅក្នុងបញ្ជីមិត្តភក្តិ របស់អ្នកលេងល្បែងទាំងនោះ ដូចដែលបានបង្ហាញ ដោយអ្នកប្តឹងតវ៉ា ដែលមិនបានបង្ហាញ ដោយសារតែមន្ត្រីប៉ូលិស មិនត្រូវបានអនុញ្ញាត ឱ្យដោះលែងសត្វនេះ រហូតដល់មានការស៊ើបអង្កេត។

វីដេអូមួយ ដែលត្រូវបានចែកចាយជាលើកដំបូង ដោយអ្នកកាសែតប៉ាគីស្ថាន ឈ្មោះ Naila Inayat កាលពីប៉ុន្មានថ្ងៃមុននេះ កំពុងតែត្រូវបានគេ ផ្សព្វផ្សាយយ៉ាងពេញទំហឹង នៅលើបណ្តាញសង្គម ដែលធ្វើឱ្យអ្នកលេងអ៊ិនធឺណិត ញាក់សាច់អស់សំណើចគ្រប់គ្នា។

ជាមួយនឹងរូបភាព និងសារ អ្នកលេងអ៊ីនធឺណេត កំពុងសួរថាតើសត្វលា បានសារភាពពីទម្លាប់លេងល្បែង របស់ខ្លួនដែរឬទេ។

សូមជម្រាបថា កាលពីដើមខែឧសភា មានសត្វព្រាបដែលមានចិញ្ចៀនមួយ នៅលើជើងរបស់វា ដោយមានលេខសរសេរ លើចិញ្ចៀននោះផង ត្រូវបានចាប់យក ដោយអ្នកស្រុកនៅ Kathua ដែលជាទីក្រុងមួយនៅ តំបន់ Jammu និង Kashmir គ្រប់គ្រងដោយឥណ្ឌា។ បក្សីនេះក្រោយមក ត្រូវបានប្រគល់ទៅឱ្យប៉ូលិស ពីការចោទប្រកាន់ ពីបទធ្វើចារកម្មឱ្យប៉ាគីស្ថាន។ សត្វព្រាបត្រូវបានផ្តល់ឱ្យ នូវសំបុត្រស្អាត បន្ទាប់ពីការស៊ើបអង្កេត បង្ហាញថាវាគ្មានកំហុស៕ ប្រែសម្រួលៈ ណៃ តុលា

To Top