ព័ត៌មានអន្តរជាតិ

ជប៉ុន-អង់គ្លេស ចាប់ផ្តើមចរចាជាផ្លូវការ ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឲ្យចេញផ្លែផ្កានៅចងឆ្នាំនេះ

តូក្យូ៖ ប្រទេសជប៉ុន និងអង់គ្លេស បានចាប់ផ្តើមចរចាជាផ្លូវការ កាលពីថ្ងៃអង្គារ ស្តីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ក្នុងគោលបំណង ដើម្បីធ្វើកិច្ចព្រមព្រៀងមួយ នៅចុងឆ្នាំនេះ នៅពេលដែលរយៈពេល នៃការផ្លាស់ប្តូរ សម្រាប់ចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប បានបញ្ចប់។

បណ្តាប្រទេសនឹងបង្កើតកិច្ចព្រមព្រៀង ស្តីពីសហភាពអឺរ៉ុប – ជប៉ុន ដែលមានស្រាប់ ដោយទីក្រុងតូក្យូ កំពុងតែព្យាយាម កាត់បន្ថយពន្ធគយ លើរថយន្តខណៈទីក្រុងឡុង បានឲ្យដឹងថា ខ្លួនចង់បានអត្ថប្រយោជន៍ សម្រាប់សេវាកម្មហិរញ្ញវត្ថុ និងឧស្សាហកម្មវាយនភណ្ឌ។

រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi បានចាប់ផ្តើមជជែក តាមខ្សែអាត់សំឡេងវីដេអូ ជាមួយលោក Liz Truss រដ្ឋលេខាធិការពាណិជ្ជកម្មអង់គ្លេស។

លោក Motegi បានលើកឡើងថា“ ប្រទេសជប៉ុន និងអង់គ្លេស ចែករំលែកប្រវត្តិសាស្ត្រយូរអង្វែង ហើយជាដៃគូយុទ្ធសាស្ត្រសកល ដែលចែករំលែកតម្លៃជាស កលដូចជាសេរីភាពប្រជាធិបតេយ្យ សេដ្ឋកិច្ចទីផ្សារ និងនីតិរដ្ឋ ខ្ញុំជឿជាក់ថា ការបង្កើតភាពជាដៃគូសេដ្ឋកិច្ចថ្មី នឹងពង្រឹងទំនាក់ទំនង ទ្វេភាគីថែមទៀត”៕ ដោយ៖ ឈូក បូរ៉ា

To Top