ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី ការបរទេសអាមេរិក ៖ ចិនកំពុងតែបង្កើនសង្គ្រាម លើលទ្ធិសាសនា

បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានរិះគន់ប្រទេសចិន ជុំវិញសង្គ្រាមជាច្រើនទសវត្ស លើលទ្ធិសាសនា ទន្ទឹងនឹងការបង្ហាញ របាយការណ៍ឆ្នាំ២០១៩ ស្តីពីសេរីភាពសាសនាអន្តរជាតិ ដែលពិពណ៌នាប្រទេសចិនថា កំពុងតែបង្កើន ការគាបសង្កត់លើសាសនា។

លោក Mike Pompeo បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែតមួយ នៅទីក្រុងវ៉ាស៊ីនតោនយ៉ាងដូច្នេះថា “ការបង្ក្រាបគាំទ្រ ដោយរដ្ឋប្រឆាំងគ្រប់សាសនាទាំងអស់ នៅតែបន្តកើនឡើង គណបក្សកុម្មុយនិស្តចិន ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែបញ្ជាឲ្យ អង្គការសាសនាគោរព ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន និងដាក់បញ្ចូលជំនឿកុម្មុយនិស្ត ចូលទៅក្នុងការបង្រៀង ពីលទ្ធិសាសនារបស់ពួកគេ”។

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ កំណត់ឡើងដោយច្បាប់ សេរីភាពសាសនាអន្តរជាតិឆ្នាំ១៩៩៨ ការិយាល័យ សេរីភាពសាសនាអន្តរជាតិ បាននិយាយប្រាប់ថា ទីក្រុងប៉េកាំង បន្តអនុវត្តការគ្រប់គ្រងលើសាសនា និងរឹងបន្តឹងសកម្មភាព និងសេរីភាពបុគ្គល ស្តីពីការកាន់សាសនា ដែលខ្លួនជឿថា បង្កការគម្រាមកំហែង ចំពោះផលប្រយោជន៍ជាតិ៕ ប្រែសម្រួល៖ប៉ាង កុង

To Top