ព័ត៌មានអន្តរជាតិ

មេដឹកនាំស៊ីរី លោក បាហ្សា អាសាដ ដកតំណែងនាយករដ្ឋមន្ត្រី

បរទេស៖ ប្រធានាធបតីនៃប្រទេសស៊ីរី លោក បាហ្សា អាល់អាសាដ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានដកហូតតំណែង លោក Imad Khamis នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

ប៉ុន្តែមេដឹកនាំស៊ីរី មិនបានផ្តល់មូលហេតុ សម្រាប់ការដកហូតតំណែង នាយករដ្ឋមន្ត្រីនេះទេ។ លោក Imad Khamis បានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីស៊ីរីនេះ ចាប់តាំងពីឆ្នាំ២០១៦ ហើយក្រៅពីនេះ លោកក៏ធ្លាក់ឡើងកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងថាមពលអគ្គិសនីផងដែរ។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្ម លោក Imad Khamis នៅក្នុងឆ្នាំ២០១២ សម្រាប់ការប្រើប្រាស់ ការកាត់ផ្តាច់អគ្គិសនី ដើម្បីដាក់ពិន័យ និងបំបិទមាត់ការបះបោរ ប្រឆាំងរដ្ឋាភិបាល ក្នុងទីក្រុងដាម៉ាស់ កាលពីមួយឆ្នាំមុន។ លោក អាសាដ បានតែងតាំងវិស្វករ លោក Hussein Arnous ឲ្យឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីជំនួសវិញ៕ ប្រែសម្រួល៖ប៉ាង កុង

To Top