ព័ត៌មានអន្តរជាតិ

វៀតណាមព្យាបាល អ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ៣២៣នាក់

ហាណូយ៖ អ្នកជំងឺកូវីដ-១៩ ចំនួន ២ នាក់ទៀត នៅប្រទេសវៀតណាម បានជាសះស្បើយឡើងវិញហើយនៅថ្ងៃសុក្រ នាំឱ្យអ្នកជំងឺដែលបានព្យាបាល ជាសះស្បើយសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ៣២៣ នាក់ ដែលស្មើនឹង ៩៧,៣ ភាគរយនៃអ្នកជំងឺកូវីដសរុបនៅក្នុងប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកជាសះស្បើយចុងក្រោយពីរនាក់នេះ ជាបុរសអាយុ ៣០ ឆ្នាំមកពីស្រុកលៀននៃខេត្តហៃផុង (អ្នកជំងឺលេខ ២៩៧) និងបុរសអាយុ ២៩ ឆ្នាំមកពីស្រុកវៃប៊ិញរបស់ខេត្តថាញប៊ិញ (អ្នកជំងឺលេខ ២៩៨) ។

ពួកគេទាំងពីរនាក់គឺជាករណី នាំចូលដោយវិលត្រឡប់ទៅវៀតណាមពីប្រទេសរុស្ស៊ីនៅថ្ងៃទី ១៣ ខែឧសភា ហើយត្រូវបានព្យាបាលនៅមន្ទីរពេទ្យជាតិនៃជំងឺត្រូពិកនៅហាណូយ បន្ទាប់ពីពួកគេត្រូវបានបញ្ជាក់ថា មានវិជ្ជមានចំពោះវីរុសកូវីដកាលពីថ្ងៃទី ១៥ ខែឧសភា។

ពួកគេ នឹងនៅតែស្ថិតក្នុង ការដាច់ដោយឡែក រយៈពេលពីរសប្តាហ៍ទៀត មុនពេលអនុញ្ញាតឱ្យចូលផ្ទះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top