ព័ត៌មានអន្តរជាតិ

វៀតណាម លើកទឹកចិត្ត ឱ្យសាងសង់ផ្ទះ តម្លៃថោក

ហាណូយ ៖ រដ្ឋនឹងប្រើគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍផ្ទះ ពាណិជ្ជកម្ម ដែលមានតំលៃថោក ដើម្បីលុបបំបាត់ការលំបាក សម្រាប់ទីផ្សារអចលនទ្រព្យ និងសហគ្រាស ដោយសារការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩ ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងសំណង់ របស់វៀតណាម បានធ្វើសេចក្តីប្រកាសនេះ នៅក្នុងសិក្ខាសាលា ស្តីពីដំណោះស្រាយ ស្តីពីការស្តារទីផ្សារ អចលនទ្រព្យក្នុងស្រុកឡើងវិញ នៅក្រោយចប់ការរាតត្បាត ជំងឺកូវីដ១៩ ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដោយសមាគមអចលនៈទ្រព្យ វៀតណាម និងកាសែត Xây dựng (សំណង់) នៅទីក្រុង ហាណូយ កាលពីម្សិលមិញ។

ថ្មីៗនេះរដ្ឋាភិបាលវៀតណាម បានចេញសេចក្តី សម្រេចចិត្តមួយដើម្បីផ្តល់ ដើមទុនកាន់តែច្រើនសម្រាប់ការ អភិវឌ្ឍលំនៅដ្ឋានសង្គមនិង បានចាត់ឱ្យក្រសួងសំណង់ ធ្វើការជាមួយផ្នែកមូលដ្ឋាន ដើម្បីពិនិត្យគម្រោង លំនៅដ្ឋានសង្គម និងគម្រោងលំនៅដ្ឋាន សម្រាប់កម្មករនៅតាមតំបន់ ឧស្សាហកម្មទូទាំងប្រទេស។

យោងតាមអនុរដ្ឋមន្រ្តីក្រសួង សំណង់ង្វៀនង្វៀន ដែលបានចូលរួមសិក្ខាសាលានេះ ក្រសួងបានស្នើឱ្យរដ្ឋាភិបាល ធ្វើវិសោធនកម្មក្រឹត្យលេខ ១០០ ស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងលំនៅដ្ឋាន សង្គមដើម្បីកាត់បន្ថយនីតិវិធីរដ្ឋបាល ដើម្បីជួយអាជីវកម្ម ក្នុងការវិនិយោគលើផ្នែកនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top