ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង​ ព្រមាន​សងសឹក ជនផ្តាច់ខ្លួនរស់នៅ កូរ៉េខាងត្បូង

បរទេស ៖ ប្អូនស្រីលោក គីម ជុងអ៊ុន ដែលជាមេដឹកនាំ កូរ៉េខាងជើង នាពេលថ្មីៗនេះ បានធ្វើការព្រមានសងសឹក ចំពោះប្រទេសកូរ៉េខាងត្បូង ដែលអាចមាន ការពាក់ព័ន្ធក្នុងរឿងយោធា ហើយនេះគឺជាភាពតានតឹងកើនឡើងថ្មីបំផុត ជុំវិញជនផ្តាច់ខ្លួនរត់ពីកូរ៉េខាងជើង ដែលកំពុងតែបញ្ជូនត្រឡប់ទៅវិញ នូវលិខិតប័ណ្ណផ្សព្វផ្សាយ និងចំណីអាហារ ។

ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា លោកស្រី គីម យូជុង ដែលបម្រើការជាជំនួសការកំពូលក្រៅផ្លូវការរបស់លោក គីម ជុងអ៊ុន បានចេញនូវសេចក្តីព្រមាននោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយកាសែតរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ម្សិលមិញនេះ។

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ បាននិយាយប្រាប់យ៉ាងដូច្នេះថា “តាមរយៈការអនុវត្តអំណាច របស់ខ្ញុំ ដែលផ្តល់ឲ្យដោយមេដឹកនាំកំពូល គណបក្ស និងប្រទេសរបស់យើង ខ្ញុំបានផ្តល់សេចក្តីណែនាំ ដល់នាយកដ្ឋានទទួលបន្ទុកកិច្ចការជាមួយសត្រូវ ឲ្យធ្វើសកម្មភាពនាពេលអនាគត ដោយមិនរារែក”៕
ប្រែសម្រួល៖ប៉ាង កុង

To Top