ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការ សហព័ន្ធអាហ្វ្រិក ៖ បណ្តាប្រទេសចំនួន៤៣ នៅទ្វីបអាហ្វ្រិក កំពុងបិទព្រំដែនទាំងស្រុង ដោយសារជំងឺកូវីដ១៩ ឆ្លងរាលដាលខ្លាំង

អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃសៅរ៍ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងការពារប្រចំា តំបន់អាហ្វ្រិក (Africa CDC)បានឲ្យដឹងថា បណ្តាប្រទេសចំនួន៤៣ នៅទ្វីបអាហ្វ្រិក កំពុងស្ថិតក្នុងការបិទ ច្រកព្រំដែនទាំងស្រុង ដោយសារព្រួយបារម្ភ ទៅលើការឆ្លងរាលដាល យ៉ាងរហ័ស ដោយសារជំងឺកូវីដ១៩ នៅក្នុងទ្វីបអាហ្វ្រិក ។

មជ្ឈមណ្ឌលខាងលើ ដែលមានទីភ្នាក់ងារជំនាញ ថែទាំសុខភាព នៃគណៈកម្មាធិការសហព័ន្ធអាហ្វ្រិក ហៅកាត់ថា (AU) បានលើកឡើងកាលពីថ្ងៃសៅរ៍ថា បណ្តាប្រទេសនៅអាហ្វ្រិកចំនួន៤៣ នៅតែបន្តបិទច្រកព្រំដែន “បិទព្រំដែនទាំង ស្រុង” នៅពេលយប់ជាបន្តបន្ទាប់ ដែលជាច្រកសកម្មនៅទូទាំងប្រទេសចំនួន៣៥ ដែលបានខិតខំទប់ស្កាត់ការឆ្លង រាលដាលពីវីរុស ។

យោងតាម Africa CDC បានបញ្ចេញតួលេខ ចុងក្រោយឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសៅរ៍ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងទ្វីបអាហ្វ្រិក បានកើនឡើងលើស២២៥.១០៥នាក់ ខណៈដែលចំនួនអ្នកស្លាប់ដោយជំងឺឆ្លង ក៏បានកើនឡើងដល់ ៦.០៤០នាក់ ។

ទីភ្នាក់ងារត្រួតពិនិត្យជំងឺ និងការពារប្រចាំទ្វីបនេះក៏បានឲ្យដឹងថា មនុស្សប្រមាណ១០២.៨៤៦នាក់ ដែលបានឆ្លងជំងឺកូវីដ១៩បានជាសះស្បើយនៅទូទាំងទ្វីបនេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top