ព័ត៌មានអន្តរជាតិ

ប្អូនស្រីលោក គីម ជុងអ៊ុន ថ្កោលទោសកូរ៉េខាងត្បូង ចំពោះភាពអសកម្ម

បរទេស៖មន្ត្រីជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងជើង លោកស្រី គីម យូជុង នៅពេលថ្មីៗនេះ បានថ្កោលទោសរិះគន់កូរ៉េខាងត្បូង ចំពោះការធ្លាក់ចុះចំណងមិត្តភាពអន្តរកូរ៉េ ក្រោយមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង បំផ្ទុះចោលការិយាល័យអន្តរទំនាក់ទំនងកូរ៉េ និងបានគម្រាមបញ្ជូនកងទ័ពទៅពង្រាយនៅតំបន់សគ្មានយោធាកូរ៉េទៀតផង។ 

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះ បាននិយាយលើប្រព័ន្ធផ្សព្វផ្សាយថា កូរ៉េខាងត្បូងមិនបានធ្វើឲ្យគ្រប់គ្រាន់ក្នុងការទប់ស្កាត់សកម្មភាពរបស់ជនរត់ចោលជួរកូរ៉េខាងជើង។ សកម្មជនទាំងនោះ បានបញ្ជូនអង្ករនិងលិខិតប័ណ្ណប្រឆាំងកូរ៉េខាងជើងឆ្លងព្រំដែន តាមរយៈបាឡុង ហើយក្នុងពេលថ្មីៗនេះ ពួកគេបានប្តេជ្ញាថា នឹងបង្ហោះបាឡុងបន្ថែមទៀត ក្នុងដំណើរប្រឆាំងកូរ៉េខាងជើង។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រទេសកូរ៉េខាងត្បូង បានចោទប្រកាន់ជនរត់ចោលប្រទេសកូរ៉េខាងជើង ពីបទបំពានច្បាប់សហប្រតិបត្តិការអន្តរកូរ៉េ ហើយកាលពីថ្ងៃពុធម្សិលមិញនេះ លោកស្រី គីម យូជុង បាននិយាយថា ទង្វើកូរ៉េខាងត្បូង ដែលអ្នករិះគន់ថា អាចបំពានដល់សេរីភាពនៃការនិយាយនោះ គឺនៅមិនគ្រប់គ្រាន់នោះទេ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top