ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល គ្រោងនឹងក្លាយជាប្រទេស ដែលមានសមាជិកសភា ជាភេទទី៣ ច្រើនបំផុត

បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមិថុនានេះ បានឲ្យដឹងថា ប្រទេស អ៊ីស្រាអ៊ែលគឺ នឹងត្រៀមខ្លួន ដើម្បីក្លាយទៅជាប្រទេស បំបែកឯកទក្តកម្មមានចំនួន សមាជិកសភា ជាមនុស្សភេទ៣ ច្រើនបំផុត លើលោកនាពេលខាងមុខ ដ៏ឆាប់នេះ។

សមាជិកសភា ចំនួន៦ ដែលមានប្រភព មកពីគណបក្សចំនួន៥ នឹងត្រូវបានប្រកាស ជាសាធារណៈ ខណៈដែលរដ្ឋមន្ត្រីមួយ រូបជាភេទទី៣ លើកដំបូងបំផុត ក្នុងប្រទេសធ្លាប់ ត្រូវបានប្រកាស តាំងតែពីឆ្នាំទៅមកកម្ល៉េះ។ អ៊ីស្រាអ៊ែលត្រូវបានគេមើលឃើញថា កំពុងមានដំណើរវិជ្ជមានជាងគេបំផុត ចំពោះក្រុមមនុស្សភេទទី៣ ឬLGBTQនៅក្នុងតំបន់ប្រទេស មជ្ឈឹមបូព៍ាទោះបីជាមានការប្រឆាំង តវ៉ាពីក្រុមជ្រុល និយមមួយចំនួនក្តី។

ការប្រកាសតែងតាំង សមាជិកសភាថ្មីមួយរូប ដែលត្រូវបានគេស្គាល់ថា នឹងក្លាយជាសមាជិក សភាភេទទី៣ និងជាមនុស្សទី៦ ហើយដែលទទួលបានតំណែងនេះ នឹងត្រូវធ្វើឡើងនៅសប្តាហ៍ ក្រោយនេះហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top