ព័ត៌មានអន្តរជាតិ

ហុងកុង ចាប់ផ្តើមបញ្ជា ឲ្យសាលារៀន ជាច្រើនបង្ហូត ទង់ជាតិចិន និងគោរព ភ្លេងជាតិចិន

បរទេស ៖ នៅថ្ងៃសុក្រនេះ ការិយាល័យទទួល បន្ទុកកិច្ចការងារប្រព័ន្ធអប់រំ នៃទីក្រុងហុងកុង បានធ្វើការចេញបញ្ជា ឲ្យសាលារៀនបឋមសិក្សា និងអនុវិទ្យាល័យ នៅទូទាំងក្រុង ក្នុងការដាក់ បង្ហូតទង់ជាតិ របស់ប្រទេសចិន និងច្រៀងចម្រៀងជាតិ នៃប្រទេសចិនផង នៅក្នុងពេលវេលា ពិសេសណាមួយ។

សេចក្តីប្រកាសថ្មីនេះ នឹងត្រូវចូលជាធរមាន ដើម្បីអាចអនុវត្ត បានចាប់ាំងតែពីដើមខែមកម្ល៉េះ ដែលក្នុងនោះរាល់សកម្មភាពណា ដែលរំលោភបំពានទៅលើច្បាប់ថ្មីនេះ នឹងត្រូវរងទទួល ការពិន័យ រហូតទៅដល់៥ម៉ឺនដុល្លារហុងកុង ឬប្រមាណជា៦៤០០ដុល្លារអាមេរិក ឬជាប់គុក រហូតទៅដល់ រយៈពេល៣ឆ្នាំ។

ការិយាល័យ អប់រំ របស់ហុងកុងបាន ប្រកាសណែនាំ គោលការណ៍ណែនាំថ្មី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយអំពាវនាវ ឱ្យសាលាបឋមសិក្សា និងអនុវិទ្យាល័យទាំងអស់ នៅក្នុងទីក្រុង ពាក់កណ្តាលស្វយ័តចិន មួយនេះក្នុងការអនុវត្តតាមច្បាប់ថ្មី ដែលចូលជាធរមាន តាំងតែពីថ្ងៃទី ១២ ខែមិថុនាមកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

To Top