ព័ត៌មានអន្តរជាតិ

ចិនដាក់ទោស ជនជាតិ កាណាដា ករណីធ្វើចារកម្ម

បរទេស ៖ នៅសប្តាហ៍នេះ ព្រះរាជអាជ្ញាចិន បានប្រកាសធ្វើការចោទប្រកាន់ ជនជាតិ កាណាដា២នាក់ ដែលត្រូវបានឃុំខ្លួន ពីបទធ្វើចារកម្ម។

គេមើលឃើញថា ការប្រកាសដាក់ទោសនេះ គឺស្ថិតនៅក្នុងគោលបំណង បង្កើនសម្ពាធលើប្រទេស កាណាដា អោយពិចារណាឡើងវិញ ទៅលើ សំណើរសុំធ្វើបត្យាប័ន របស់សហរដ្ឋអាមេរិក សម្រាប់នាយកប្រតិបត្តិ ក្រុមហ៊ុន Huawei ដែលកំពុងជាប់ឃុំ ក្នុងផ្ទះនៅក្នុងទីក្រុង Vancouver ។

លោក Michael Kovrig ត្រូវបានចោទប្រកាន់ នៅទីក្រុងប៉េកាំង ពីបទធ្វើចារកម្មសម្រាប់ ការសម្ងាត់និងការស៊ើបការណ៍ សម្ងាត់របស់រដ្ឋ ហើយលោក Michael Spavor ត្រូវបានចោទប្រកាន់នៅទីក្រុង Dandong ដែលនៅជិតព្រំដែនកូរ៉េខាងជើង ពីបទធ្វើចារកម្មឱ្យអង្គភាព បរទេសនិងផ្តល់ព័ត៌មាន សម្ងាត់របស់រដ្ឋ ដោយខុសច្បាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top