ព័ត៌មានអន្តរជាតិ

អាមេរិក ហោះហើរយន្ដហោះចារកម្ម ជាច្រើនប្រភេទ លើឧបទ្វីបកូរ៉េ ខណៈកំពុងតានតឹង ជាមួយកូរ៉េខាងជើង

សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់ បានឲ្យដឹងថា​ យន្ដហោះស៊ើបការណ៍អាមេរិកមួយ​ បានហោះលើប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ ដែលជាការហោះហើរចុងក្រោយបង្អស់ ក្នុងគោលបំណង ដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើង ចំពេលវោហារសាស្ត្រ និងការគំរាមកំហែង ពីប្រទេសកុម្មុយនិស្ដកូរ៉េខាងជើង។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា“ RC-12X Guardrail ត្រូវបានគេប្រទះឃើញ នៅលើមេឃនៅខាងលើ ប្រទេសកូរ៉េ នៅពេលព្រឹកនេះ ” ខណៈកំពុងតានតឹងខ្លាំងឡើង ជាមួយកូរ៉េខាងជើង។

ផ្ទាំងពាណិជ្ជកម្ម

កាលពីថ្ងៃច័ន្ទយន្តហោះចំនួន ៦ ប្រភេទដូចគ្នា ត្រូវបានគេមើលឃើញថា កំពុងប្រតិបត្តិការរួម ជាមួយកងទាហាន RC-135W Rivet Joint របស់សហរដ្ឋអាមេរិក ក្នុងសញ្ញាដ៏កម្រមួយ នៃការឃ្លាំមើល លើប្រទេសកូរ៉េខាងជើង៕ ដោយ ៖ ឈូក បូរ៉ា

To Top
×