ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ ឥណ្ឌា អាចស្វែងរកការផ្គត់ផ្គង់ ផ្នែកការពារជាតិ បន្ថែមទៀត ពីប្រទេសរុស្ស៊ី ចំពេលមានជម្លោះព្រំដែន ជាមួយប្រទេសចិន

បរទេស៖ មួយសប្តាហ៍ បន្ទាប់ពីការប្រឈមមុខ ដាក់គ្នាយ៉ាងឃោរឃៅ ដែលបណ្តាលឱ្យទាហាន យ៉ាងហោចណាស់ ២០ នាក់បានស្លាប់ រដ្ឋមន្ត្រីក្រសួងកិច្ចការ ខាងក្រៅ របស់ឥណ្ឌា លោក S Jaishankar នឹងចូលរួមជាមួយសមភាគី ពីទីក្រុងប៉េកាំង និងមូស្គូ សម្រាប់សន្និសីទ ត្រីភាគីនៅថ្ងៃអង្គារនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេស នៃប្រទេសរុស្ស៊ីឥណ្ឌា និងចិន កំពុងប្រជុំសម្រាប់ សម័យប្រជុំពិសេសមួយ ដើម្បីរំលឹកខួបលើកទី ៧៥ នៃជ័យជំនះក្នុងសង្គ្រាមលោកលើកទី ២ ទៅលើពួកណាស៊ី និងការបង្កើតអង្គការ សហប្រជាជាតិ។

នៅក្នុងកិច្ចប្រជុំត្រីភាគីរដ្ឋមន្រ្តីទាំងបី ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីស្ថាន ភាពបច្ចុប្បន្ន ជាមួយនឹងជំងឺរាតត្បាតឆ្លង និងបញ្ហាប្រឈម នៃសន្តិសុខពិភពលោក ស្ថេរភាពហិរញ្ញវត្ថុនិងកិច្ចសហប្រតិបត្តិការ។

ប៉ុន្តែជាមួយនឹងភាពតានតឹង តាមព្រំដែនរវាងឥណ្ឌានិងចិន ការរំពឹងទុកកំពុងតែកើនឡើងខ្ពស់ជុំវិញ តួនាទីរបស់រុស្ស៊ី ដែលជាអ្នកបង្កើតសន្តិភាព ។ បន្ទាប់ពីឧប្បត្តិហេតុថ្ងៃទី ១៥ មិថុនាដែលបានសម្លាប់ទាហានឥណ្ឌា ២០ នាក់ រុស្ស៊ីត្រូវបានគេជឿថា បានឈានដល់ ដើម្បីឱ្យភាគីទាំងសងខាង ដើម្បីដោះស្រាយបញ្ហាព្រំដែន តាមរយៈកិច្ចចរចា។

លោក Sanjay Kumar Pandey សាស្រ្តាចារ្យនៅមជ្ឈមណ្ឌលសិក្សារុស្ស៊ី និងអាស៊ីកណ្តាល នៃសាកលវិទ្យាល័យ Jawaharlal Nehru និយាយថា ជាផ្លូវការ នឹងមិនមានការពិភាក្សា អំពីបញ្ហាព្រំដែនទេ ប៉ុន្តែមានឱកាសជាលក្ខណៈឯកជន ដែលរុស្ស៊ីអាចស្នើសុំទាំងឥណ្ឌា និងចិនឱ្យចូលរួមនិងដោះស្រាយ។

លោកបានរំលឹកថា “ ក្នុងកំឡុងពេលវិបត្តិនៅតំបន់ Doklam រុស្ស៊ីក៏មិនបានចេញសេចក្តី ថ្លែងការណ៍គាំទ្រ ភាគីណាមួយដែរ ប៉ុន្តែយើងត្រូវដឹងថា ប្រហែលជាប្រទេសរុស្ស៊ីកំពុងតែ ជំរុញចិនឱ្យធ្វើទំនាក់ទំនង ជាមួយឥណ្ឌាដោយការទូត និងដោះស្រាយស្ថានការណ៍ ។
ប្រទេសរុស្ស៊ី អាចនឹងធ្វើរឿងស្រដៀងគ្នានេះ នៅពេលនេះដែរ ដោយស្នើឱ្យភាគីទាំងពីរដោះស្រាយ វាជាផ្លូវការប៉ុន្តែវាអាច និយាយជាលក្ខណៈឯកជន៕

ប្រែសម្រួលៈ ណៃ តុលា

To Top