ព័ត៌មានអន្តរជាតិ

ចាប់បានយោធា អាមេរិកម្នាក់ មានផែនការជួយភេវករ វាយប្រហារ អង្គភាពខ្លួនឯង

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ បានសរសេរថា យោធាអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួន និងដាក់ទោស ក្រោយរកឃើញថា គាត់បានព្យាយាមធ្វើសកម្មភាព ភេវរកម្ម ដើម្បីប្រឆាំងទៅនឹងអង្គភាព យោធា របស់ខ្លួនតាមរយៈការបញ្ជូនព័ត៌មាន សំងាត់ទៅឲ្យក្រុមជ្រុលនិយម។

យោធាដែលមានឈ្មោះថា Ethan Melzer មានអាយុ២២ឆ្នាំ បានព្យាយាមធ្វើការលួច និងផ្ញើរឯកសារសំងាត់ នៃអង្គភាពរបស់ខ្លួនទៅឲ្យក្រុមជ្រុល និយមមួយ ដែលមានឈ្មោះថា Nine Angles និងក៏គ្រោងផ្ញើបន្តទៅឲ្យក្រុមជ្រុលនិយមអ៊ីស្លាម ជីហាដ ផង ដើម្បីឲ្យពួកគេអាចបើកការ វាយប្រហារភេវរកម្មបាន។

តាមប្រភពដដែល បានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តី ផែនការ នេះត្រុវបាន FBI និងកងកម្លាំង យោធាអាមេរិក រកឃើញទាន់ពេលវេលា កាលពីចុងខែមុនហើយការចាប់ខ្លួន របស់យោធារូបនេះ ទើបតែបានធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនាកន្លងមកប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top