ព័ត៌មានអន្តរជាតិ

អាមេរិក​ ព្រមានរុស្ស៊ី និងចិន ពីភាពឯកោនៅយូអិន ប្រសិនបើរារាំងការបន្ត បម្រាមលើអាវុធអ៊ីរ៉ង់

បរទេស៖ ប្រសិតទទួលបន្ទុកលើកិច្ចការ អ៊ីរ៉ង់របស់សហរដ្ឋអាមេរិក លោក Brian Hook បាននិយាយប្រាប់ថា ប្រទេសរុស្ស៊ីនិង ប្រទេសចិន នឹងមានភាពឯកោនៅអង្គការសហប្រជាជាតិ ប្រសិនបើប្រទេសទាំងពីរនេះ បន្តដំណើរផ្លូវឆ្ពោះទៅរកការរារាំង គោលបំណងអាមេរិកបន្តបម្រាម អាវុធលើប្រទេសអ៊ីរ៉ង់។

នៅក្នុងបទសម្ភាសន៍មួយ លោក Brian Hook បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងឃើញគម្លាត កាន់តែធំរវាងប្រទេសរុស្ស៊ីនិង ប្រទេសចិន ជាមួយនឹងសហគមន៍អន្តរជាតិ។

ប្រទេសរុស្ស៊ីនិង ប្រទេសចិន បានក្លាយជាឯកោ នៅទីភ្នាកងារថាមពល អាតូមិកអន្តរជាតិ កាលពីសប្ដាហ៍មុន ហើយពួកគេនឹងឯកោ នៅក្រុមប្រឹក្សាសន្តិសុខ ប្រសិនបើពួកគេបន្តដំណើរលើវិថីនេះទៀត”។

គួរបញ្ជាក់ថា បម្រាមអាវុធរយៈពេល ១៣ឆ្នាំ លើប្រទេសអ៊ីរ៉ង់នេះ នឹងត្រូវផុតកំណត់នៅក្នុងខែតុលា ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ របស់ទីក្រុងតេអេរ៉ង់ ជាមួយមហាអំណាចពិភពលោក ហើយប្រទេសរុស្ស៊ីនិងប្រទេសចិនបានបង្ហាញថា ពួកគេមានការជំទាស់ប្រឆាំង ចំពោះការបន្តដាក់បម្រាម អាវុធលើប្រទេសអ៊ីរ៉ង់នោះ៕ប្រែសម្រួល៖ប៉ាង កុង

To Top