ព័ត៌មានអន្តរជាតិ

រូបភាពផ្កាយរណប ៖ ចិនបង្កើន ការសាងសង់ នៅតំបន់ជម្លោះ ជាមួយឥណ្ឌា រហូតដល់ ១ ៥០០ភាគរយ

បរទេស៖ យក្សអាស៊ីទាំងពីរ គឺប្រទេសចិន និងឥណ្ឌា បានចូលរួមនៅក្នុងកិច្ចពិភាក្សា កម្រិតខ្ពស់ ដើម្បីដកខ្លួនចេញពីទីតាំង ដែលទាហានឥណ្ឌាយ៉ាងតិច ២០ នាក់ត្រូវបានសម្លាប់នៅថ្ងៃទី ១៥ ខែមិថុនា ក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពរំដោះប្រជាជន ។ កងទ័ពឥណ្ឌាបានប្រកាស កាលពីថ្ងៃអង្គារថា មានការឯកភាពគ្នាមួយ ប៉ុន្តែប្រទេសចិននៅតែបន្ត ធ្វើការទាមទារលើជ្រលង ភ្នំហ្គាវ៉ាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា រូបភាពផ្កាយរណប ដែលលេចចេញតាមអ៊ិនធឺរណែត នៅថ្ងៃពុធពីជ្រលងភ្នំហ្គាវ៉ាន់ ក្នុងតំបន់ Ladakh ដែលបង្ហាញពីការសាងសង់ របស់កងទ័ពរំដោះប្រជាជនយ៉ាងច្រើន នៅពេលឥណ្ឌានិងចិន ពង្រាយកងទ័ពបន្ថែមនៅក្នុងតំបន់ ។

យោងតាមរូបភាព និងវីដេអូពីផ្កាយរណប ដែលបានចងក្រងដោយលោក Nathan Ruser អ្នកជំនាញរូបភាពផ្កាយរណប នៅវិទ្យាស្ថានគោលនយោបាយ យុទ្ធសាស្ត្រអូស្ត្រាលីគឺថា ចំនួននៃរចនាសម្ព័ន្ធ តង់ និងយានយន្តរបស់ចិន គឺស្ថិតក្នុងចម្ងាយមួយ គីឡូម៉ែត្រនៃបន្ទាត់កំណត់ នៃការត្រួតពិនិត្យជាក់ស្តែង។ ចំនួននេះបានកើនឡើងពី ៣ ដល់ ៤៦ ។ (កំណើន ១ ៥០០ ភាគរយ) ក្នុងខែចុងក្រោយ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកជំនាញដែលបានចងក្រង រូបភាពពីថ្ងៃទី ២២ ឧសភាដល់ ២២ មិថុនា បានអះអាងថា ក្នុងរយៈពេលដូចគ្នានេះ ចំនួនសំណង់ឥណ្ឌាបានថយចុះពី ១៧ មក ៨៤ គឺថយ ៨០ ភាគរយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top