ព័ត៌មានអន្តរជាតិ

ចិន និងឥណ្ឌា តានតឹងដាក់គ្នាជាថ្មី ជាមួយនឹងការដាក់ពង្រាយ រថយន្តធុនធ្ងន់ និងកងទ័ពរាប់ពាន់នាក់ ចូលតំបន់ Depsang

បរទេស៖ ប្រទេសចិនបានបញ្ជូន កងទ័ពរាប់ពាន់នាក់ កាំភ្លើងធំ និងរថពាសដែក ទៅកាន់តំបន់ថ្មី នៃភាគខាងជើង តំបន់ Ladakh ។ បញ្ជាក់ពីការដាក់ ពង្រាយរបស់ចិន, ប្រភពរដ្ឋាភិបាលបានអះអាងថា បន្ថែមពីលើកងទ័ព ពួកគេមានឧទ្ធម្ភាគចក្រវាយប្រហារ និងរថពាសដែក ដើម្បីប្រឆាំងនឹងឧប្បត្តិហេតុណា មួយនៅក្នុងតំបន់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមប្រភពដដែលបានបន្ថែមទៀតថា ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ ការដាក់ពង្រាយដោយកងទ័ពរំដោះប្រជាជនចិន (PLA) បានកើនឡើងនៅក្នុងតំបន់ ដែលមានចម្ងាយ ២១ គីឡូម៉ែត្រពីប៉ុស្តិ៍កងទ័ព ឥណ្ឌានៅ Depsang និងភាគអាគ្នេយ៍នៃ Daulat Beg Oldie (DBO) ។ Daulat Beg Oldie មានទីតាំងស្ថិតនៅជិតនឹង Karakoram Pass ដែលបំបែកតំបន់ស្វយ័តស៊ីនជាំង របស់ប្រទេសចិនពីតំបន់ Ladakh ។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពបានបញ្ជាក់ថា រថយន្តយោធាធុនធ្ងន់របស់ចិន និងកងទ័ពប្រមាណ ១ ម៉ឺននាក់ បានទៅដល់តំបន់វាលទំនាប Depsang។ លើសពីនេះទៅទៀតកងទ័ព និងយានយន្តមួយចំនួន បានបញ្ជូនទៅកន្លែងមួយដែលមានឈ្មោះថា Y-junction ដែល PLA បានសង់តង់នៅខែមេសាឆ្នាំ ២០១៣ ដែលក្រោយមកត្រូវបានដកចេញបន្ទាប់ពីការ ប្រឈមមុខគ្នារយៈពេល ៣ សប្តាហ៍៕

ប្រែសម្រួលៈ ណៃ តុលា

To Top