ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ហោះយកពលរដ្ឋ របស់ខ្លួនបាន៥១០០នាក់ ពីក្រៅប្រទេស

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រសហ្បតិ៍ទី២៥ ខែមិថុនានេះបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានបង្ហាញថាពលរដ្ឋ របស់ខ្លួនប្រមាណជា៥១៧១នាក់ ត្រូវបានរដ្ឋាភិបាលដឹកជញ្ជូន តាមជើងហោះហើរពិសេស មកដល់ប្រទេសវិញ នៅត្រឹមតែ១ថ្ងៃ។

ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសបានបន្តទៀតថា ការបញ្ជូនជើងហោះហើរពិសេស ត្រូវបានធ្វើឡើងដោយសារតែអាកាសចរ ជាច្រើននៅលើលោក ត្រូវបានជាប់គាំង ហើយដើម្បីយកពលរដ្ឋទាំងឡាយ របស់ខ្លួនមកប្រទេសកំណើតវិញ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយនឹងអជ្ញាធរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា មកដល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ា មានករណីវិជ្ជមានកូវីដ១៩កើនឡើង ដល់ទៅ២៩៣នាក់ ហើយចំនួនអ្នកស្លាប់មានចំនួន៦នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍គឺ ជាតួលេខចុងក្រោយ ដែលត្រូវបានចេញផ្សាយ ដោយក្រសួងសុខាភិបាល៕

ប្រែសម្រួល៖ស៊ុនលី

To Top