ព័ត៌មានអន្តរជាតិ

យន្តហោះចិន ហោះចូលក្បែរ យន្តហោះយោធាអាមេរិក ក្នុងខណៈកំពុងចាក់សាំង

បរទេស៖ យន្តហោះយោធា របស់ប្រទេសចិនមួយគ្រឿង បានហោះចូល ទៅក្បែរយន្តហោះ សហរដ្ឋអាមេរិកមួយគ្រឿង ដែលកំពុងតែសំកាំង ចាក់សាំងក្នុងអាកាស នៅក្បែរដែនអាកាសរបស់កោះតៃវ៉ាន់ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានតៃវ៉ាន់។

យោងតាម ប្រភពព័ត៌មានពីកាសែត Voice of America បានឲ្យដឹងថា សេចក្តីរាយការណ៍ ដែលថាយន្តហោះចិន ចូលទៅជិតយន្តហោះអាមេរិកនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីកោះតៃវ៉ាន់បាននិយាយថា យន្តហោះយោធាចិន បានហោះហើរ ចូលទៅក្នុងតំបន់កំណត់ ការពារដែនអាកាសខ្លួនចំនួន៦លើក ក្នុងសប្ដាហ៍តែមួយ និងយ៉ាងហោចណាស់៨ដង ក្នុងខែមិថុនា។

ផ្ទាំងពាណិជ្ជកម្ម

កាសែត Apple Daily នៅកោះតៃវ៉ាន់ បានរាយាករណ៍នៅថ្ងៃព្រហស្បតិ៍ថា យន្តហោះយោធាចិន បានហោះហើរក្នុងផ្នែក នៃភាគអាគ្នេយ៍ របស់ដែនអាកាសតៃវ៉ាន់ ចូលទៅជិតយន្តហោះអាមេរិក P-3C Orion ដែលជាយន្តហោះល្បាត តាមដាននាវាមុជទឹកហោះហើរ ក្នុងចម្ងាយឆ្ងាយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top