ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីវៀតណាម ថ្កោលទោសការបង្កហេតុ នៅសមុទ្រចិនខាងត្បូង

បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះទង្វើគ្មានទំនួលខុសត្រូវ នៅដែនសមុទ្រចិនខាងត្បូង នៅក្នុងអំឡុងថ្លែងដល់មេដឹកនាំក្នុងតំបន់ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងជំនួបកំពូលមួយ កាលពីថ្ងៃសុក្រ។ 

ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម និងទីភ្នាក់ងារសារព័ត៌មាន Asia News Network បានរាយការណ៍ប្រាប់ឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលមិនបាននិយាយចេញឈ្មោះប្រទេសចិននោះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានមានប្រសាសន៍ថា ការបង្កហេតុ បានបង្កើតហានិភ័យដល់សុវត្ថិភាព នៅក្នុងដែនទឹកអន្តរជាតិ។ 

លោក Nguyen Xuan Phuc បានថ្លែងយ៉ាងដូច្នេះថា “នៅក្នុងខណៈពិភពលោកទាំងមូល កំពុងតែប្រយុទ្ធប្រឆាំងនឹងការរាតត្បាតឆ្លងនៃជម្ងឺនោះ ទង្វើគ្មានទំនួលខុសត្រូវ ដែលរំលោភបំពានច្បាប់អន្តរជាតិ និងបង្កការគម្រាមកំហែង ចំពោះសន្តិសុខនិងស្ថិរភាពនោះ គឺកំពុងតែកើតមានឡើង នៅក្នុងតំបន់មួយចំនួន រួមបញ្ចូលទាំងតំបន់របស់ប្រទេសវៀតណាមផងដែរ”៕ 

ប្រែសម្រួល៖ប៉ាង កុង 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top