ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្វើទស្សនកិច្ចអង្គការណាតូ ជាមួយការអះអាងពីការ ប្តេជ្ញារបស់អាមេរិក

បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានធ្វើការអះអាងបញ្ជាក់ជាថ្មី នូវការប្តេជ្ញារបស់សហរដ្ឋអាមរិក ចំពោះអង្គការសម្ពន្ធមិត្ត ណាតូ នៅក្នុងអំឡុងជួបគ្នាជាមួយអគ្គលេខាធិការណាតូ លោក  Jens Stoltenberg នាថ្ងៃសុក្រសប្ដាហ៍នេះ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ទីរបញ្ចកោណបាននិយាយប្រាប់ថា បើទោះជាកិច្ចប្រជុំតាមវីដេអូខល នាពេលថ្មីៗនេះ បានក្លាយជាដំណើរប្រជុំស្តង់ដារ ដោយសារតែការផ្ទុះរាតត្បាតឆ្លងនៃមេរោគកូរ៉ូណាក៏ដោយ ក៏លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានធ្វើដំណើរទស្សនកិច្ចទៅទីក្រុងព្រួចសែល។ 

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមរិកនេះ គឺត្រូវធ្វើឡើងក្រោយមួយសប្ដាហ៍ បន្ទាប់ពីមានកិច្ចប្រជុំតាមវីដេអូខលរបស់រដ្ឋមន្ត្រីការពារជាតិជាសមាជិករបស់អង្គការណាតូ ដែលចាត់ទុកការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាត់បន្ថយវត្តមានកងទ័ពអាមេរិកនៅអាល្លឺម៉ង់ គឺជាប្រធានបទដ៏គួរឲ្យព្រួយបារម្ភ៕ 

រែសម្រួល៖ប៉ាងកុង 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top