ព័ត៌មានអន្តរជាតិ

៣០ឆ្នាំមុនព្រឹត្តិការណ៍ ដ៏អាក្រក់មួយដែលមនុស្ស រត់ជាន់គ្នាស្លាប់រហូត ទៅដល់១៤០០នាក់

ប្រវត្តិសាស្ត្រ: ព្រឹត្តិការ៍ដ៏អាក្រក់មួយនៃការរត់ជាន់គ្នា របស់ពួកអ្នកធ្វើធម្មយាត្រាសាសនានៅផ្លូវក្រោមដីថ្មើរជើង នៅទីក្រុងមេកាបានធ្វើឱ្យមនុស្សជាង១៤០០ នាក់ស្លាប់នៅទី១ខែកក្កដាកាលពីក្នុងឆ្នាំ១៩៩០។ នេះជាការស្លាប់ដ៏ច្រើនបំផុតនៃឧបទ្ទវហេតុ ជាបន្តបន្ទាប់ជាង 20 ឆ្នាំដែលប៉ះពាល់ដល់មូស្លីមដែលធ្វើដំណើរ ទៅកាន់ទីក្រុងមេកា។

សម្រាប់ក្រុមអ្នកដើរតាមសាសនាអ៊ីស្លាម ដែលធ្វើដំណើរទៅកាន់ទីក្រុង Mecca នៅអារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេស្គាល់ថា Hajj។ ធម្មយាត្រាគឺជាសសរមួយ ក្នុងចំណោមសសរទាំងប្រាំនៃសាសនា ហើយត្រូវតែធ្វើយ៉ាងហោចណាស់ម្តងក្នុងជីវិត របស់អ្នកដើរតាមសាសនាម្នាក់ប្រសិនបើកាលៈទេសៈ អំណោយផលសម្រាប់ពេលណាមួយ។ 

ព្រឹត្តិការណ៍នេះត្រូវបានគេដឹងថាមានមនុស្សជាង ២លាននាក់ដែលបានធ្វើដំណើរទៅជារៀងរាល់ឆ្នាំ។ ជាធម្មតាអ្នកធម្មយាត្រាអបអរពិធីបុណ្យ Al Adha និងធ្វើទស្សនកិច្ចកន្លែងដ៏ពិសិដ្ឋជាច្រើនរបស់តំបន់នេះ ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។

ការរត់ជាន់គ្នាគ្រានោះមិនមែនជាសោកនាដកម្ម តែមួយគត់ឡើយដែលធ្លាប់បានកើតឡើងនៅក្នុងពិធីបែបសាសនានេះឡើយ ដោយអគ្គីភ័យនៅ Mina ធ្លាប់បានសម្លាប់មនុស្សដល់៣៤០នាក់ និងរងរបួសជាង១៤០០នាក់ក្នុងឆ្នាំ១៩៩៧។ យន្តហោះពីរគ្រឿងដាច់ដោយឡែកពីគ្នា ដែលដឹកអ្នកធ្វើធម្មយាត្រាត្រឡប់មកពីប្រទេស អារ៉ាប៊ីសាអូឌីតកាលពីឆ្នាំ១៩៩១បានសម្លាប់មនុស្ស ២៦១នាក់និង ៩១នាក់ផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top