ព័ត៌មានអន្តរជាតិ

លោក ត្រាំ និយាយថា លោកស្នាក់នៅ ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារច្បាប់ និងបទបញ្ជា

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានលុបចោលដំណើរទស្សនកិច្ច ចុងសប្ដាហ៍ដែលគ្រោងទុក ទៅរីសតវាយកូនហ្គោល នៅទីក្រុង Bedminster រដ្ឋញូជេស៊ី និងបានថ្លែងថា លោកស្នាក់នៅ ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាបានថា ច្បាប់និងបទបញ្ជា ត្រូវបានគេអនុវត្ត។

លោក ត្រាំ តាមសេចក្តីរាយការណ៍ បានសរសេរសារ លើបណ្ដាញសង្គមធ្វីតធ័រ យ៉ាងដូច្នេះថា “អ្នកដុតបំផ្លាញផ្ទះ ជនអនាធិបតេយ្យ ចោរលួច និងជនអ្នកញុះញង់ បះបោរ ត្រូវបានបញ្ឈប់ជាទ្រង់ទ្រាយធំ។ ខ្ញុំកំពុងតែធ្វើនូវអ្វីដែលចាំបាច់ ដើម្បីរក្សាសុវត្ថិភាព សហគមន៍របស់យើង ហើយមនុស្សទាំងនេះ នឹងត្រូវនាំយក ទៅកាន់ទោសដោយយុត្តិធម៌”។

គួរបញ្ជាក់ថា លោក ត្រាំ នាពេលថ្មីៗនេះ បានប្តេជ្ញាចាត់វិធានការក្តៅដ៏ខ្លាំងក្លា លើបុគ្គលណាមួយដែលបំផ្លាញ ឬក៏ធ្វើឲ្យប៉ះពាល់ ដល់វិមានប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិក និងបានគម្រាមប្រើប្រាស់ កងកម្លាំងលើអ្នកតវ៉ា មួយចំនួន ស្របពេលមានសកម្មភាព ប្រឆាំងភាពអយុត្តិធម៌ រីករាល់ដាល់ពេញប្រទេស៕
ប្រែសម្រួល៖ប៉ាង កុង

To Top