ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងត្បូង នឹងដាក់ពង្រាយ ប្រព័ន្ធបាញ់យន្តហោះថ្មី

បរទេស ៖ ទីភ្នាក់ងារអាវុធជាតិកូរ៉េខាងត្បូង នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងត្បូង គ្រោងធ្វើការផលិតជាច្រើន នូវប្រព័ន្ធកាំភ្លើងធំការពារ ដែនអាកាសទើបអភិវឌ្ឍថ្មី សម្រាប់ការប្រើប្រាស់ របស់យោធា ចាប់ផ្តើមពីឆ្នាំក្រោយនេះទៅ ក្នុងគម្រោងដាក់ឲ្យជំនួសតំណែង ប្រព័ន្ធការពារដែន អាកាសចាស់ Vulcan ។

រដ្ឋបាលកម្មវិធីទិញ ប្រព័ន្ធការពារ ហៅកាត់ថា DAPA បាននិយាយប្រាប់ថា ខ្លួនទើបបានចុះហត្ថលេខា កុងត្រាមួយ ជាមួយក្រុមហ៊ុនការពារជាតិ លើប្រព័ន្ធរថមានកង់បំពាក់ កាំភ្លើងបាញ់យន្តហោះទំហំ ៣០មីលីម៉ែត្រ AAGW នេះបើតាមសេចក្តីរាយការណ៍ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ ។

ប្រព័ន្ធអាវុធថ្មី AAGW នេះ មានរយៈចម្ងាយ វាយប្រហារ៣គីឡូម៉ែត្រ គឺបានឆ្ងាយជាងប្រព័ន្ធអាវុធ Vulcan ១,៦ដង ហើយវាត្រូវបានគេរំពឹងថា នឹងជួយធ្វើឲ្យកាន់ តែប្រសើរឡើង នូវសមត្ថភាពការពារ ដែនអាកាសក្នុងរយៈកម្ពស់ទាប របស់យោធា ប្រឆាំងយន្តហោះ និងកូនដ្រូនដែលហោះហើរទាបៗ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top