ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ជិត២ម៉ឺននាក់ នំាឲ្យតួលេខសរុបកើនឡើង ជិត៥៥ម៉ឺននាក់

ហុងកុង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ថា បណ្តាប្រទេសនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះរួមមាន ឥណ្ឌា បង់ក្លាដេសនិងឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍ប្រចាំថ្ងៃ នៃអ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃចន្ទ ខណៈដែលអាជ្ញាធរអូស្ត្រាលី បានបដិសេធ សម្រាប់រលកទី២ នៃការឆ្លងជំងឺ បន្ទាប់ពីបានត្រូវគេមើលឃើញថា មានករណីឆ្លងជំងឺកើនឡើង ។

ក្រសួងសុខាភិបាល សហព័ន្ធរបស់ប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន៣៨០នាក់ និងមានអ្នកឆ្លងជំងឺថ្មី ចំនួន១៩.៤៥៩នាក់ ដែលនាំឲ្យតួលេខ នៃអ្នកស្លាប់សរុបកើនឡើងដល់១៦.៤៧៥នាក់ និងសរុបអ្នកឆ្លងជំងឺ នៅក្នុងប្រទេសបានកើន ដល់៥៤៨.៣១៨នាក់ ។ រដ្ឋាភិបាលក្នុងស្រុក នៅក្រុងញ៉ូដេលី បានឲ្យដឹងថា រដ្ឋាភិបាលនឹងបង្កើតឲ្យ មានធនាគារផ្តល់ឈាមមួយ សម្រាប់ការព្យាបាលអ្នកជំងឺ ។

បង់ក្លាដេស ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺថ្មីចំនួនលើសពី៤.០០០នាក់ នាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺជិត១៤២.០០០នាក់ ។ លោក Nasima Sultana មន្ត្រីជាន់ខ្ពស់មកពីក្រសួងសុខាភិបាល បាននិយាយដោយទ្រួសៗថា មានករណីថ្មីចំនួន៤.០១៤នាក់ និងមានអ្នកស្លាប់៤៥នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ។

លោក Achmad Yurianto មន្ត្រីមួយរូបមកពីក្រសួងសុខាភិបាល បានលើកឡើងក្នុងសន្និសីទ សារព័ត៌មានមួយថា ចំនួននៃអ្នកឆ្លងជំងឺនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់១.០៨២នាក់ ក្នុងរយៈពេល១ថ្ងៃ ដោយបានកើនឡើងដល់៥៥.០៩២នាក់ ជាមួយគ្នានេះដែរ សរុបអ្នកស្លាប់មានចំនួនពី៥១ដល់២.៨០៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top